ប៉ូលិសនៅតំបន់ Dorset បាននិយាយថាសាកសពដែលបានរកឃើញ ជាមួយបំណែកយន្តហោះនោះគឺជាកីឡាករ Emiliano Sala ដែលជាខ្សេប្រយុទ្ធ Cardiff City ។ នេះបើតាម BBC ចុះផ្សាយនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា សាកសពដែលនាំយកទៅកាន់ Portland Port នាថ្ងៃព្រហស្បត្តិ៍ ទី ៧ ខែកុម្ភៈ បានកំណត់អត្តសញ្ញាណ ដោយ HM Coroner នឹងបានបញ្ជាក់ថា ពិតជាសាកសពកីឡាករបាល់ទាត់អាជីព Emiliano Sala ពិតប្រាកដមែន។
បញ្ជាក់ផងដែរថា កីឡាករ Sala បច្ចុប្បន្នមានអាយុ ២៨ឆ្នាំ ដោយធ្លាប់បានបង្ហាញទម្រង់លេង ២១៩ លើក ដោយគិតពីឆ្នាំ ២០១៥ ដល់ ២០១៩ លេងនៅក្លិប Nantes បាន ១២០ លើក ហើយបានផ្លាស់ទៅកាន់ក្លិប Cardiff កាលពីថ្ងៃទី១៩ ខែមករា ប៉ុន្តែក្រោយហោះហើរ ទៅកាន់ទឹកដី អង់គ្លេស ក៏ជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្លិបអង់គ្លេស បានទិញកីឡាករខាងលើក្នុងតម្លៃ ១៥លានផោន ពី Nantes ៕