កំពូលខ្សែប្រយុទ្ធដ៏សំខាន់ប្រចាំក្លឹបហង្សក្រហមLiverpoolកីឡាករMohamed Salahត្រូវបានគេជឿជាក់ថាទទួលបានការអនុញ្ញាតិឲ្យសម្រាករយៈពេលដល់ទៅ២សប្តាហ៍ពីការងារជាមួយនឹងក្រុមជម្រើសជាតិដែលនេះមានន័យថារូបគេនឹងអាចមកជួយក្លឹបបានកាន់តែច្រើនជាងការរំពឹងទុកខណៈដែលក្លឹបកំពុងប្រកៀកប្រកិតខ្លាំងក្នុងការលើកពានអង់គ្លេសជាលើកដំបូងក្រោយខកខានអស់រយៈពេលជាយូរមកហើយនោះ។

ជម្រើសជាតិអេហ្ស៊ីបតាមកាលកំណត់នឹងត្រូវលេងវគ្គជម្រុះពានរង្វាន់Africa Cup of Nationsឆ្នាំ២០១៩មុនពេលប្រកួតជាមួយនឹងក្រុមនេហ្ស៊េរីយ៉ាក្នុងលក្ខណៈមិត្តភាពនាខែក្រោយប៉ុន្តែគ្រូបង្វឹកជម្រើសជាតិនិងប្រធានសមាគមន៍បាល់ទាត់អេហ្ស៊ីបបានអះអាងថានឹងមិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធរូបនេះឡើយដោយទុកពេលវេលាសម្រាប់សម្រាកដល់រូបគេ។

អ្វីដែលហង្សក្រហមLiverpoolនឹងទទួលបានប្រយោជន៍ពីការសម្រេចចិត្តរបស់អេហ្ស៊ីបលើកនេះនោះគឺSalahនឹងអាចបង្ហាញខ្លួនឲ្យក្លឹបក្នុងការលេងប៉ះជាមួយនឹងFulhamនាថ្ងៃទី១៧ខែមិនានិងការប្រកួតដ៏សំខាន់ប៉ះក្រុមខ្លាំងSpursនាថ្ងៃទី៣១ខែមិនាផងដែរ៕
ប្រែសម្រួល:Lee
