រហូតមកដល់ពេលនេះកីឡាករខ្សែការពារកណ្តាលស្បែកខ្មៅEric Bailyនៅតែបន្តព័ត៌មានចចាមអារ៉ាមថានឹងអាចផ្លាស់ទៅលេងជាមួយនឹងក្លឹបកាំភ្លើងធំArsenalឬPSGចាប់តាំងពីពេលដែលទំរង់លេងរបស់គេធ្លាក់ចុះខ្លាំងពេលលេងក្រោមការដឹកនាំរបស់លោកJose Mourinho។

ទោះបីជាយ៉ាងណាក្តីក្លឹបបានធានាដល់អនាគតរបស់កីឡាកររូបនេះកាលពីខែមករាបើទោះបីជាគេបានបង្ហាញខ្លួនបានតែ១លើកគត់ក្រោមការដឹកនាំដ៏ជោគជ័យទាំង១០ប្រកួតរបស់គ្រូបង្វឹកបណ្តោះអាសន្នលោកOle Solkjareប៉ុន្តែត្រូវបានក្លឹបបង្ហើបថានឹងមានឧិកាសបន្ថែមទៀតនាពេលខាងមុខសម្រាប់ការបង្ហាញសមត្ថភាពឡើងវិញជាពិសេសការប្រកួតក្របខណ្ឌChampion Leagueប៉ះនឹងPSGខាងមុខនេះ។
Bailyត្រូវបានក្លឹបបិសាចក្រហមចុះកុងត្រាទិញមកពីក្លឹបVillarrealកាលពី២ឆ្នាំមុនក្នុងតម្លៃប្រមាណជា៣០លានផោន។Solkjareនឹងចាប់ដៃគូកីឡាកររូបនេះជាមួយនឹងLindelofនាប្រកួតដ៏សំខាន់ខាងមុខប៉ះPSGជាពិសេសសម្រាប់ទប់ទល់នឹងខ្សែប្រយុទ្ធកំពូលវ័យក្មេងKylian Mbappe៕
ប្រែសម្រួល:Lee
