លោហៈសម្លាប់សភាវៈលើផែនដីសម័យដាយណូស័រ​ប្រហែលជាអាចព្យាបាលជំងឺមហារីកទាំងឡាយបាន

0

ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យអង់គ្លេសWarwick Universityបានធ្វើការបង្ហាញនូវរបកគំហើញថ្មីមួយដែលបានបញ្ជាក់ថាប្រភេទដុំអាចន៍ផ្កាយជាលោហៈដែលអាចប្រើប្រាស់សម្រាប់យកមកព្យាបាលជំងឺមហារីកទាំងឡាយបាន។

លោកសាស្ត្រាចារ្យPeter Sadlerនៃមហាវិទ្យាល័យគិមីវិទ្យានៃសកលវិទ្យាល័យWarwick Universityបាននិយាយថាវាគឺជារឿងដ៏អស្ចារ្យនៅពេលដែលក្រុមការងារស្រាវជ្រាវបានប្រទះឃើញនូវប្រូតេអ៊ីនដ៏ច្រើនដែលមាននៅក្នុងសារធាតុលោហៈដែលអាចបង្កកោសិកាចាស់និងបន្ថែមជាតិអ៊ីរីដ្យូមiridiumផងដែរ។

លោកបានបន្ថែមទៀតថាប្រសិនបើជាការសិក្សាបន្ថែមដើម្បីធ្វើឲ្យបច្ចេកវិទ្យាអាចទាញយកសារធាតុទាំងនោះតាមរយៈមន្ទីរពិសោធចាក់បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺមហារីកបាននោះវានឹងក្លាយទៅជាឧិសថដ៏សាកសិទ្ធមួយជាមិនខាន។

គួរចាប់អារម្មណ៍បំផុតអំពីវានោះគឺថាសារធាតុអ៊ីរីដ្យូមiridiumវាជាធាតុដ៏កម្ររបំផុតបស់ពិភពលោក។ ការបំផ្ទុះវាដោយប្រើកាំរស្មីឡាស៊ែរបង្កើតបានជាអុកស៊ីហ៊្សែនពុលដែលអាចសម្លាប់កោសិកាដុំសាច់ហើយកាន់តែប្រសើរនោះវាគឺមិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ៕

ប្រែសម្រួល:Lee