ប្រធានប្រតិបត្តិAppleជាស្ត្រីដ៏សំខាន់ម្នាក់​ចាកចេញពីក្រុមហ៊ុនក្រោយ​បំពេញការងារអស់៥ឆ្នាំ

0

បរទេស៖ លោកស្រី Angela Ahrendts ប្រធានផ្នែកលក់រាយនិងហាងលក់តាមអ៊ីនធឺរណេតរបស់ក្រុមហ៊ុនAppleនឹងធ្វើការចាកចេញពីក្រុមហ៊ុនជាផ្លូវការនៅខែមេសាបន្ទាប់ពីរយៈពេលប្រាំឆ្នាំនៅទីនេះ។

នៅពេលអតីតនាយកប្រតិបត្តិក្រុមហ៊ុន Burberry រូបនេះបានចូលរួមជាមួយក្រុមហ៊ុនអេបផលនៅឆ្នាំ២០១៤នាងគឺជាបុគ្គលិកដែលមានបទពិសោធបំផុតនិងជានាយកប្រតិបត្តិជាន់ខ្ពស់ជាស្ត្រីតែម្នាក់គត់របស់ក្រុមហ៊ុន។ នាងត្រូវបានគេនិយាយតៗគ្នាថាជាអ្នកស្នងតំណែងរបស់លោក Tim Cook ។

Ahrendts គឺជានាយកប្រតិបត្តិដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្រុមហ៊ុនអេបផល (AAPL) និងជានាយកប្រតិបត្តិដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅចក្រភពអង់គ្លេសកំឡុងពេលនាងនៅ Burberry មុននេះ។

គ្រាដែលAppleបានជួលនាងមកធ្វើការគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន។ នៅពេលដែលនាងបានចូលបំពេញការងារនៅក្រុមហ៊ុន Apple ទើបតែបានបង្ហាញស្មាតហ្វូន iPhone 5C របស់ខ្លួនដែលជាម៉ូដែលស្មាតហ្វូនដែលមានតំលៃថោកដែលមានបំណងទាក់ទាញអ្នកទិញចិនប៉ុណ្ណោះ៕

ប្រែសម្រួល: ស៊ុនលី