ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់ ជារឿយៗ ហាក់ដូចជាមានដែកគោលព្យួរចំកណ្តាលក្បាល បើសិនធ្វើបានល្អទៅវាមិនថ្វីនោះទេ ប៉ុន្តែបើដឹកនាំ ក្រុមបរាជ័យ ច្បាស់ណាស់ នឹងត្រូវបានក្លិបស្នើសុំឲ្យចាកចេញមុនរដូវកាល ឬមុនកុងត្រាក៏មាន ។
បច្ចុប្បន្នក្នុងលីកអឺរ៉ុប មានគ្រូបង្វឹកចំនួន ៥រូប ដែលប្រឈមនឹងត្រូវបានក្លិបបណ្តេញចេញ ក្នុងពេលឆាប់ៗ ដែលមានដូចខាងក្រោមនេះ៖
#5 Claude Puel (Leicester City)
ក្រោមការដឹកនាំគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះគេឃើញថា ក្លិបចចក បានត្រឹមតែស្ថិតនៅលេខរៀងទី ១១ មានពិន្ទុ ៣២ ក្នុងចំណោម ២៤ពិន្ទុ ហើយក៏កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរផងដែរសម្រាប់ក្លិប ។
ចំណុចទាំងនេះ ដោយសារតែមានបញ្ហាផ្ទៃក្នុង ជាមួយវិធីសាស្ត្រហ្វឹកហាត់ ក៏ដូចជាដឹកនាំរបស់ គ្រូបង្វឹកខាងលើ ។ អ្វីដែលកត់សម្គាល់ឃើញថាក្លិប The FOx នៅសល់ការប្រកួតដ៏អស្ចារ្យចំនួនបីទៀត សុទ្ធតែក្លិបខ្លាំង នោះគឺ Manchester United នៅរាត្រីយប់នេះ , Tottenham Hotspur និង Watford ។
#4 Domenico Tedesco (Schalke 04)
បច្ចុច្បន្នក្លិប Schalke 04 កំពុងស្ថិតនៅលេខរៀងទី ១២ ដែលមិនអាចមានសង្ឈឹមជាប់នៅលំដាប់ថ្នាក់លេខរៀងបួនក្រុមចុងក្រោយ ដើម្បីឈាន ទៅដល់ការប្រកួត ពាន យូហ្វាឆាមពាន រដូវកាលក្រោយ ។
ចំណុនេះ អាចនឹងត្រូវបានក្លិប ស្នើសុំឲ្យចាកចេញឆាប់ៗ ក្នុងស្ថានភាពដឹកនាំបរាជ័យបែបនេះ ។
#3 Luciano Spalletti (Inter Milan)
សម្រាប់ Inter បច្ចុប្បន្ននេះ ២១ប្រកួតមាន ៤០ពិន្ទុ នៅលេខរៀងទី៣ នៃតារាងលីកកំពូលក្នុងស្រុក ។ គ្រូបង្វឹក Luciano Spalletti បានចូលដឹកនាំាំ ក្រុម Inter ក្រោយពេលដែលចាកចេញពី Roma នៅឆ្នាំ ២០១៧ ។ ទោះមើលទៅ អាចនឹងបន្តដំណើរការប្រកួតពាន យូហ្វា ឆាមពានលីករដូវកាលក្រោយមែនក្តី ប៉ុន្តែ គេឃើញថាក្រុមនេះបានចាញ់ក្រុម Juventus រហូតដល់ទៅ ២០ពិន្ទុ និងក្រុមលេខរៀងទី២ Napoli ចំនួន ១១ពិន្ទុ ។ មួយទៀត ពេលនេះ Ac Milan និង Roma កំពុងស្ថិតនៅប្រកៀកប្រកើយ មែនទែន ដែលកំពុងបង្កបញ្ហាធ្ងន់ទៅលើ Inter Milan ។
នេះក៏អាចជាមូលហេតុមួយ ដែលធ្វើឲ្យក្លិបអាចនឹងស្នើសុំ ឲ្យគ្រូបង្វឹកខាងលើចាកចេញជាក់ជាមិនខាន ។
#2 Eusebio Di Francesco (AS Roma)
ធ្លាប់ជាអ្នកលេងជាមួយក្លិប Roma នៅឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ នឹងបានចូលដឹកនាំក្លិបនៅឆ្នាំ ២០១៧ ដោយបច្ចុប្បន្នឃើញថា ក្លិបនៅលេខរៀងទី៥ នៃលីក មាន ៣៤ពិន្ទុ ក្នុងចំណោម ២១ប្រកួត ។ អ្វីដែលកាន់តែចាប់អារម្មណ៍ Roma បានចាញ់ ថ្មីៗ ក្រោមថ្វីជើងFiorentina នៃពាន Coppa Italia ក្នុងលទ្ធផល 7-1 ។
អ្វីដេលចោទមួយទៀត នៅមិនទាន់ដឹងលទ្ធផល ក្លិបនេះ អាចមានលទ្ធភាពជ្រោងតោងលេខរៀង ៤ក្រុមចុងក្រោយឈានទៅកាន់ការប្រកួត Champions League ។ នេះជាហេតុល ដែលអាចនឹងក្លិបស្នើសុំដកដាក់គ្រូបង្វឹកថ្មី ។
#1 Maurizio Sarri (Chelsea)
ការបញ្ចប់ភាពជូរចត់របស់ Antonio Conte ជាមួយក្រុមតោខៀវ ភ្លាមៗនោះមិត្តរួមជាតិរបស់គាត់ Maurizio Sarri បានមកដល់ជាមួយ ភាពរីករាយ ។
ការដឹកនាំក្រុមរបស់លោក Maurizio Sarri ឃើញថា ៥លើកឈ្នះទាំង៥លើក ប៉ុន្តែរយៈពេលចុងក្រោយនេះ ៧លើក គាត់ដឹកនាំឈ្នះតែ ៣លើក ប៉ុណ្ណោះ ដោយ ២៥ប្រកួតមានតែ ៥០ពិន្ទុក្នុងដៃប៉ុណ្ណោះ ស្ថិតនៅលេខរៀងទី៤ ដែលប្រកៀកប្រកិតតាមក្រោយពីក្រុម កាំភ្លើងធំ និង បិសាចក្រហម និងចាញ់ក្លិបកំពូលតារាងហង្សក្រហមចំនួន ១១ពិន្ទុ ។
តោខៀវបច្ចុប្បន្នក៏មានកាតព្វកិច្ចបីក្នុងដៃគឺការប្រកួតពាន League Cup , Europa League , FA Cup ។ ប៉ុន្តែអ្វីដែលក្លិបត្រូវការបំផុត នោះគឺការប្រកួតពានលីកធំក្នុងស្រុក ដោយលទ្ធផលល្អ និងមានលទ្ធភាពឈ្មោះទៅកាន់យូហ្វាឆាមពានលីគ ។
ដូច្នោះ យើងអាចនិយាយបានថា Sarri កំពុងដើរទៅកាន់ផ្លូវដ៏គ្រោះថ្នាក់ អាចនឹងត្រូវក្លិបស្នើសុំដកចេញ រកគ្រូដាក់ថ្មីក៏ថាបាន ៕