Gianluigi Buffon បានជឿជាក់ថា ការប្រកួតពានChampions League នឹងកាន់តែធ្ងន់ធ្ងរសម្រាប់ ក្លិប Paris Saint-Germain ដោយគ្មានកីឡាករ Neymar កំពុងដេកជាមួយបញ្ហារបួសប្រអប់ជើងយ៉ាងធ្ងន់ធ្ងរ ។
Neymar នឹងអវត្តមានការប្រកួត ខណៈដែលក្លិប PSG ត្រូវប៉ះជាមួយ Man Utd ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដោយសារតែបញ្ហារបួស កាលពីខែមុន ។
អ្នកចាំទីលំដាប់លេខ១ Buffon អាយុ ៤១ឆ្នាំ បានលើកឡើងថា គ្មាន Neymar នឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមរបស់គាត់។ លោកបន្តថា ជារៀងរាល់ ឆ្នាំ ខ្ញុំគិតថាវាសមស្របក្នុងឆ្នាំនេះដែលអាចឈ្នះពាន យូហ្វាឆាមពានលីក ប៉ុន្តែមកដល់ពេលនេះ គឺ ២៤ឆ្នាំដែលខ្ញុំទន្ទឹងឈ្នះពាន ឆាមពានលីក ប៉ុន្តែពេលនេះហាក់ដូចជាពិបាក ក៏ព្រោះតែ Neymar មានបញ្ហារបួស។
អ្នកចាំទីចាស់វស្សារូបនេះបានបន្តថា Neymar ជាអ្នកលេងរបស់យើង ហើយជារឿងគ្រោះថ្នាក់សម្រាប់យើងដែលគ្មានគាត់។
Neymar រកគ្រាប់បាល់បាន ២០គ្រាប់ ក្នុងចំណោម ២៣ប្រកួត ។
គួរបញ្ជាក់ផងដែរថា PSG នឹងធ្វើដំណើរទៅកាន់ទឹកដី Old Traford នាថ្ងៃទី១២ ខែកុម្ភៈ សម្រាប់ជើងទី១ នៃពានយូហ្វាឆាមពានលីក៕