ហេតុអ្វីចិនសម្លាប់សត្វជ្រូកចោលអស់ជាង១លានក្បាល​មុនចូលឆ្នាំប្រពៃណីរបស់ខ្លួន?

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងធ្វើឡើងនាសប្តាហ៍ក្រោយនេះហើយការនិយមសែនជ្រូកខ្វៃគឺជារឿងធម្មតាដែលកើតមាននៅតាមគេហដ្ឋានទាំងឡាយទាំងនៅក្នុងប្រទេសនិងពលរដ្ឋកូនកាត់ចិននៅតាមបណ្តាប្រទេសនានាលើលោកផង។

របាយការណ៍មួយចុងក្រោយនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបានឲ្យដឹងថាសត្វជ្រូកជិត១លានក្បាលត្រូវបានគេសម្លាប់នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ។គេជឿជាក់ថាសកម្មភាពនេះគឺត្រូវបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺផ្តាសាយជ្រូកមួយដែលមានប្រភពមកពីអាហ្រ្វិក។រហូតមកដល់ពេលនេះអត្រានៃជ្រូកដែលមានជំងឺផ្តាសាយនេះត្រូវបានស្ថិតមកក្រោមការគ្រប់គ្រងវិញដោយវានឹងមិនអាចធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ក្នុងស្រុកឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាប្រទេសចិនគឺជាអ្នកផលិតសាច់ជ្រូកជាងពាក់កណ្តាលនៃពិភពលោកគឺប្រមាណជា៧០០លានក្បាលក្នុងមួយឆ្នាំ។ ភាគច្រើននៃសាច់ទាំងនោះគឺត្រូវបានផ្គត់ផ្គង់ទៅតាមតំបន់ព្រំដែនរបស់ប្រទេសចិនដោយមានត្រឹមតែ១,៦លានក្បាលប៉ុណ្ណោះដែលបាននាំចេញពីប្រទេសកាលពីឆ្នាំមុននេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក៕

ប្រែសម្រួល:Lee