មកដល់ពេលចុងក្រោយនេះទីផ្សារកីឡាករនៅអ៊ឺរ៉ុបកាន់តែខិតជិតដល់ពេលបិទជាផ្លូវការទៅហើយនោះគ្រូបង្វឹកក្លឹបមាន់ខ្នាយមាសSpursលោកMauricio Pochettinoបានសារភាពពិតជាមានអារម្មណ៍អន់ចិត្តពិតមែននៅក្រោយពេលដែលក្លឹបនៅតែមិនព្រមទិញកីឡាករថ្មីណាម្នាក់បន្ថែមសោះក្នុងពេលទីផ្សារដោះដូរកីឡាករទាំង២ដង។
កន្លងមកគ្រូបង្វឹកអាហ្សង់ទីនរូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាស្ថេរភាពនៃសមាជីកក្រុមទាំងការប៉ុនប៉ងរបស់ក្លឹបធំៗនៅអ៊ឺរ៉បជាមួយនឹងកំពូលខ្សែប្រយុទ្ធអង់គ្លេសHarry Kaneនិងក៏ដូចជាកីឡាករDele AlliនិងSon Heung Min ជាដើមផងប៉ុន្តែនិយាយថាកំពុងមានការព្រួយបារម្ភថានាពេលខាងមុខក្លឹបនឹងមិនអាចទទួលបាននូវគោលដៅរបស់ខ្លួនឡើយប្រសិនបើការវិនិយោគនឹងមិនត្រូវបានធ្វើឡើងនោះ។
បច្ចុប្បន្នក្លឹបមាន់ខ្នាយមាសSpursក្រោមការដឹកនាំរបស់លោកPochettinoកំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៣ក្នុងតារាងកំពូលរបស់អង់គ្លេសមាន៥៤ពិន្ទុតាមពីក្រោយក្រុមលេខ២មេឃខៀវMan Cityដែលមាន៥៦ពិន្ទុនិងក្រុមលេខ១ហង្សក្រហមLiverpoolដែលមាន៦១ពិន្ទុ៕
ប្រែសម្រួល:Mr Lee