ក្លឹបមួយនៅតួកគីបំបែកឯកទក្តកម្មទិញចូលកីឡាករថ្មី២២នាក់​ក្នុងរយៈពេល២ម៉ោងចុងក្រោយនៃទីផ្សារដោះដូរកីឡាករ

0

ក្លឹបElazigsporនៅលីកតួកគីបានបំបែកឯកទក្តកម្មថ្មីមួយរបស់ពិភពបាល់ទាត់ តាមរយៈការចុះហត្ថលេខា
ជាផ្លូវការជាមួយនឹងកីឡាកររហូតទៅដល់២២នាក់ក្នុងរយៈពេលមិនដល់២ម៉ោងផងនៃថ្ងៃចុងក្រោយនៃទីផ្សារដោះ
ដូរកីឡាករ។

ESPNបានរាយការណ៍ថាក្នុងនោះកីឡាករ១២នាក់ដែលបានចុះហត្ថលេខាជាកីឡាកររបស់ក្លឹបជាអចិន្ត្រៃយ៍ខណៈដែល
កុងត្រា១០ផ្សេងទៀតគឺជាកីឡាករក្នុងលក្ខណ្ឌខ្ចីជើង។

គួរបញ្ជាក់ថាក្លឹបនៅលីកកំពូលទី២របស់តួកគីមួយនេះបានទទួលរងបម្រាមដោះដូរកីឡាករហើយត្រូវបានប្រកាសលើក
លែងក្នុងពេលវេលាដែលកៀកទៅនឹងពេលវេលាបិទទីផ្សារទៅហើយដែលជាហេតុធ្វើឲ្យក្លឹបមិនបង្អង់យូរឡើយក្នុងការចចារទិញកីឡាករចំណូលថ្មី៕

ប្រែសម្រួល: Mr Lee