រូបភាពប៉ុន្មានសន្លឹកដែលត្រូវបានគេជឿជាក់ថាជាបំណែករបស់យន្តហោះដែលបាត់ខ្លួនទៅជាមួយនឹងកីឡាករអាហ្សង់ទីនSalaនិងពីឡុតយន្តហោះលោកDave Ibbotsonកាលពីថ្ងៃចន្ទសប្តាហ៍មុន។
ក្រុមអ្នកស៊ើបអង្កេតបាននាំគ្នានិយាយកាលពីព្រឹកថ្ងៃពុធម្សិលមិញថាពូកកៅអីយន្តចំនួន២ត្រូវបក់មកដល់ច្រាំងជឿជាក់ថាជារបស់យន្តហោះធន់ស្រាលមួយនោះហើយរូបភាពដែលត្រូវបានថតដោយJosette Bernardដែលរស់នៅក្នុងតំបន់Normandyកាលពី៤ថ្ងៃកន្លងទៅ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះថ្នាក់តាមផ្លូវអាកាសរបស់អង់គ្លេសឬហៅកាត់ថាAAIB (Air Accident Investigation Branch)ត្រូវបានរាយការណ៍ដោយផ្ទាល់ពីអជ្ញាធរបារាំងថាកាលពីថ្ងៃចន្ទនេះថាពូកនៃកៅអីយន្តហោះចំនួន២ត្រូវបានគេរកឃើញនៅលើឆ្នេរSurtainvilleនៃតំបន់CotentinហើយAAIBបាននិយាយថាដំណាក់កាលដំបូងយើងអាចអះអាងបានថាវាគឺជាបំណែកនៃយន្តហោះដែលបាត់ខ្លួននោះពិតមែនដោយរងចាំការស្រាវជ្រាវបន្ថែម៕
ប្រែសម្រួល: Mr Lee