ភ្នំពេញ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ អ្នកដឹកនាំ MV ក្នុងផលិតកម្មហង្សមាស លោក Eco Vak Song បានឡើងផ្ទះថ្មី្ នៅបុរីពិភពថ្មីវត្តឈូកវ៉ា ដោយមានការអញ្ជើញតារាល្បីៗក្នុងស្រទាប់មហាជន ចូលរួមណែនណាន់តាន់តាប់។
បើតាមការបញ្ជាក់មុនកម្មវិធីរបស់លោក Eco Vak Song បានបញ្ជាក់ថា ភ្ញៀវភាគច្រើនដែលបានអញ្ជើញចូល ៧០ភាគរយហើយ ដែលជាតារា ក្នុងវិថីសិល្បៈ ហើយចំនួនតុដែលត្រូវទទួលភ្ញៀវគឺមិនធ្វើច្រើននោះទេ តែ ៣៥តុប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា ផ្ទះនេះ លោកបង់រំលោះ ក្នុងតម្លៃ ជាងម៉ឺនដុល្លារអាម៉េរិក ។
ក្នុងកម្មវិធីយប់មិញនេះដែរ គេឃើញមានតារាល្បីៗក្នុងផលិតកម្មហង្សមាស មានលោកហ្ស៊ូណូ អ្នកនាងសុគន្ធ និសា ណាក់ ស្រីណា លោក កៅ សីហា លី ម៉ារីណា Jessic Ka នៅ ស៊ីនឿន តូតា គីម ស៊ីវឡាម សិទ្ធីកា ឆុំវត្តី យ៉ែម សំអូន កែវ វាសនា ពៅ លីដា និងប្អូនប្រុស វ៉ាន់ វល័ក្ខ និងតារាសិល្បៈជាច្រើនទៀតសុទ្ធតែមាប្រជាប្រិយនៅកម្ពុជា៕























