ស្ពានជ្រោយចង្វារជួសជុលបានលឿនជាងគម្រោង

0

ភ្នំពេញ​ ៖​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជួសជុលសាងសង់បាន ៩៣ ភាគរយហើយ គ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះខណៈ
គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
សូមរំលឹកថាគម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុកស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
យោងតាមផេកហ្វេសប៊ុករបស់​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅថ្ងៃទី៣១​ ខែមករា​ ឆ្នាំ​២០១៩​ បានបញ្ជាក់ឲ្យដឹថា
“គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿនជាងការគ្រោងទុក១៤ ភាគរយ”៕