Real Madrid ត្រៀមថវិការ 100លានផោន សម្រាប់ផ្ទេរ Marcus Rasford មកកាន់ទឹកដីអេស្ប៉ាញ ខណៈពេលកីឡាករវ័យ 21ឆ្នាំ រូបនេះនៅមិនទាន់បន្តកុងត្រថ្មីជាមួយបីសាចក្រហមនៅឡើយ បើទោះជាបីសាចក្រហម Manchester United ព្យាយាមចរចារនិងយកចិត្តកីឡាកររូបនេះអោយបន្តកុងត្រាក្តី ក៏ Real Madrid មិនបោះបង់ក្តីសង្ឃឹមរបស់ខ្លួនក្នុងការចុះហត្ថលេខជាមួយកីឡាករ Rasford សម្រាប់ការផ្ទេរទៅចុងរដូវកាល ។
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសនៅមិនទាន់ចរចារកុងត្រាថ្មីជាមួយនិងបីសាចក្រហមនៅឡើយទេ ខណះមិត្តរួមក្រុម Anthony Martial បានបន្តកុងត្រាថ្មីរយះពេល 5 ឆ្នាំ ដោយរូបគេចង់បានពេលសម្រេចចិត្តបន្ថែមទៀត ។ Rasford មានគំរោងចង់ចាកចេញពីបីសាចក្រហមម្តងរូចមកហើយដោយមិនសប្បាយចិត្តពីការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែលោកបានស្ងប់ចិត្តបន្តិចមកវិញបន្ទាប់ពីការផ្តាស់ប្តូរគ្រូថ្មីលោក Solskjear ប៉ុន្តែ Real Madrid នៅតែបន្តទាក់ទងចរចារកីឡាកររូបនេះ ដោយក្លឹបយក្សអេស្បាញនេះធានាចំពោះកីឡាករ Rasford អោយជាខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន ។
បច្ចុប្បន្នតំលៃខ្លួនកីឡាករ Rasford ទទួលបាន 6ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈបីសាចក្រហមថានឹងបន្ថែមគុណនឹង 3 ស្មើរនឹង 20ម៉ឺនផោន ក្នុងមួយសប្តាហ៍ បើកីឡាកររូបនេះយល់ព្រមបន្តកុងត្រារយះពេលវែងជាមួយក្លឹប ប៉ុន្តែ Real Madrid ផ្តល់ 25ម៉ឺនផោនក្នុងមួយសប្តាហ៍បើព្រមទៅកាន់ទឹកដីអេស្ប៉ាញ ។
ក្រោមការដឹកនាំដ៏ល្អក្នុងរយះពេលយ៉ាងខ្លីរបស់លោក Solskjaer កីឡាករខ្សែប្រយុទ្ធ Rashford អាចរកគ្រាប់បាល់បាន 5 គ្រាប់ក្នុង 7 ប្រកួតដំបូងខណៈអវត្តមានក្នុងប្រកួតស្មើរជាមួយ Burnley កាលពីថ្ងៃពុធ ទំរង់លេងរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានធ្វើអោយក្លឹបធំៗជាច្រើនមានការភ្ញាក់ផ្អើលក្នុងរដូវកាលថ្មីនេះ ស្របពេលបង្ហាញខ្លួន 29 ប្រកួតរកបាន 9 គ្រាប់សម្រាប់បីសាចក្រហម ៕