ប៉ូលីស 4នាក់រងការបាញ់ប្រហារ ពេលបង្រ្កាបគ្រឿងញៀន

0

ប៉ូលីសក្រុង Houston នៃរដ្ឋ Texas 4នាក់បានត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុងកំឡុងប្រតិបត្តិការបង្រាបគ្រឿងញៀន កាលពីថ្ងៃចន្ទ ទី28នេះ ហើយជនសង្ស័យ2នាក់ ត្រូវបានប៉ូលីសបាញ់ស្លាប់ នេះបើតាមសម្តីស្នងការប៉ូលីសក្រុង លោក Art Acevedo ។ លោកបានបន្តទៀតថា ប៉ូលីស ២នាក់រងរបួសត្រង់ក ហើយកំពុងធ្វើការវះកាត់នៅឯមន្ទីរពេទ្យ ចំណែកប៉ូលីស២នាក់ទៀត រងរបួសស្រាលក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។
មន្ត្រីប៉ូលិសបាននិយាយថាក្រុមអាជ្ញាធរបានទទួលរងការបាញ់ប្រហារ នៅពេលពួកគេព្យាយាមចូលទៅក្នុងផ្ទះមួយនៅភាគអាគ្នេយ៍ទីក្រុងហ៊ូស្តុន ដើម្បីបម្រើការបង្រាបនៅមុនម៉ោង 5 ល្ងាច ម៉ោងក្នុងស្រុក។