អតីតកីឡាករជើងខ្លាំងរបស់បិសាចក្រហម David Beckham បានទិញភាគហ៊ុនពីក្លិប តូចមួយក្នុងទឹកដីអង់គ្លេស Salford City ចំនួន ១០ភាគរយ ដែលជាក្លិបលេងនៅ National League។នេះបើតាម BBC ចុះផ្សាយ។
ក្រៅពី Beckham នៅមានអតីតមិត្តរួមក្រុមផ្សេងទៀតគឺ Gary Neville, Phil Neville, Ryan Giggs, Paul Scholes និង Nicky Butt ក៏មាន ភាគរយ ១០ភាគរយដូចគ្នា ។
អ្នកដែលមានភាគហ៊ុនច្រើនជាងគេ សម្រាប់ក្លិបនេះគឺអ្នកជំនួញ សឹង្ហបុរី Peter Lim ដោយមានភាគហ៊ុន ៤០ភាគរយ ។
សម្រាប់អតីតកីឡាករពូកែហ្វ្រីហ្គិករបស់ បិសាចក្រហមខាងលើ បច្ចុប្បន្នជាម្ចាស់ក្លិប Inter Miami ក្នុងទឹកដីអាម៉េរិក នឹងចូលរួមប្រកួត Major League Soccerនៅឆ្នាំ ២០២០ ៕