ផ្សារទំនើបយីហោល្បី២របស់ជប៉ុនបញ្ចប់ការលក់ផលិតផលសិច

0

ហាងទំនើបម៉ាកល្បីធំៗ២របស់ប្រទេសជប៉ុននឹងធ្វើការដកយកចេញនូវរាល់ផលិតផលនិងសម្ភារៈផ្លូវភេទចេញពីហាងទាំងអស់របស់គេឲ្យបាននៅមុនរដូវក្ដៅនិងជាពិសេសនៅមុនព្រឹត្តិការណ៍កីឡាធំមួយដែលនឹងត្រូវគេមើលឃើញថាមានការហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរបរទេសនោះ។

ទាំងក្រុមហ៊ុន 7-Eleven Japan ដែលប្រតិបត្តិការហាងរបស់ខ្លួនចំនួន២០៧០០នៅទូទាំងប្រទេសជប៉ុននិងហាងយីហោ Lawson Inc ដែលជាម៉ាកសញ្ញាដ៏ធំបំផុតទីបីនៅក្នុងប្រទេសដែលមានហាងចំនួន១៤៥៧៤ កន្លែងនឹងបញ្ឈប់ការលក់ទស្សនាវដ្តីអាសអាភាសនៅក្នុងហាងរបស់ពួកគេនៅខែសីហាគឺនៅតែមួយខែប៉ុណ្ណោះមុនពេលប្រទេសនេះរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចររាប់រយរាប់ពាន់នាក់សម្រាប់ព្រឹត្តិការណ៍កីឡាករ Rugby World Cup ។

គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍កីឡាករដ៏ធំនេះនឹងកើតឡើងនៅក្នុងទីក្រុងតូក្យូនាថ្ងៃទី២០ខែកញ្ញាហើយទីក្រុងដដែលរបស់ជប៉ុននេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាករដ៏សំខាន់មួយទៀតគឺអូឡាំពិតរដូវក្តៅដែលវាគឺជាលើកទី១ហើយដែលជប៉ុនបានធ្វើការជាម្ចាស់កីឡាករនេះក្រោយការខកខានអស់រយៈពេលជិតកន្លះសតវត្ស៕

ប្រែសម្រួល:Mr Lee