នៅក្នុងឱកាសនៃបុណ្យសម្រាកធំបំផុតប្រចាំឆ្នាំរបស់ប្រទេសចិនឬដែលត្រូវបានគេហៅថាChunyunដែលនឹងអូសបន្លាយរយៈពេលរហូតទៅដល់៤០ថ្ងៃគឺជាពេលវេលាដ៏មមាញឹកបំផុតនៃការធ្វើដំណើរដើម្បីជួបជុំបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត។
ឆ្នាំតាមប្រតិទិនរបស់ចិនពិធីបុណ្យចូលឆ្នាំចិននឹងត្រូវប្រព្រឹត្តទៅនៅចំថ្ងៃទី៥ខែកុម្ភៈហើយតាមតួលេខដែលបានបង្ហាញរបស់ក្រសួងដឹកជញ្ជូនចិនដែលបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃនេះបានបង្ហាញថានឹងមានការធ្វើដំណើរប្រមាណជា២,៩៩ពាន់លានដងនឹងត្រូវធ្វើឡើងនៅចន្លោះនៃពេលនេះជាតួលេខដែលមានការកើនឡើងពីឆ្នាំ២០១៨ប្រមាណតែ០,៦ភាគរយប៉ុណ្ណោះ។
ក្នុងនោះតួលេខក៏បានបង្ហាញដែរថាប្រមាណជា២,៤៦ពាន់លានដងនៃការធ្វើដំណើរនឹងត្រូវធ្វើឡើងដោយទោចក្រយានយន្តនិង៤១៣លានដងតាមរយៈរថភ្លើងនិង៧៣លានដងតាមរយៈការហោះហើរហើយជឿជាក់ថានឹងនៅសេសសល់មួយចំនួនធំនឹងសំងំនៅផ្ទះដើម្បីគេចចេញពីការធ្វើដំណើរដែលពោរពេញទៅដល់ភាពមមាញឹក៕
ប្រែសម្រួល:Mr Lee