យន្តហោះធំបំផុតលើលោកបានចូលនិវត្តន៍ម្តងហើយបន្ទាប់ពីការហោះហើរសាកល្បងចំនួនប្រាំមួយដងរួចមកហើយប៉ុន្តែមកដល់ពេលនេះដែលជំនាញអភិវឌ្ឍន៍យន្តហោះយក្សនេះកំពុងត្រៀមរៀបចំផែនការដើម្បីបង្កើតគំរូយន្តហោះពាណិជ្ជកម្មថ្មីមួយទៀតដែលជឿជាក់ថានឹងអាចធ្វើការហោះហើរជាផ្លូវនៅដើមឆ្នាំ២០២០។
យន្តហោះ Airlander 10 ជាផលិតផលរបស់ក្រុមហ៊ុន Air Hybrid Air Vehicles ដែលមានមូលដ្ឋាននៅទីក្រុង Bedfordshire ភាគកណ្តាលប្រទេសអង់គ្លេសមានប្រវែងរហូតទៅដល់៣០០ ហ្វីត។
ម៉ូដែលកូនកាត់នេះនឹងចាប់ផ្តើមធ្វើការងារផលិតរបស់ខ្លួនហើយនៅពេលបច្ចុប្បន្ននៅក្រោយពេលដែលក្រុមហ៊ុនបានទទួលការឯកភាពពីអាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAA) របស់ចក្រភពអង់គ្លេស។
Airlander 10 អាចហោះឡើងដល់កម្ពស់រហូតដល់៦១០០ម៉ែត្រឬប្រហែលជា១៦០០០ហ្វីត ហើយនឹងរៀបចំធ្វើដំណើររយៈពេលបីថ្ងៃសម្រាប់អ្នកដំណើរអតិបរមា១៩នាក់៕
ប្រែសម្រួល: Mr Lee