Solskjaer ថា Rashford នឹងមានកម្រិតលេងខ្លាំងដូច Kane

0

Marcus Rashford អាចនឹងឈានដល់ដំណាក់កាលកម្រិតលេងខ្លាំងដូច Harry Kane ។នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកចាំផ្ទះ Ole Gunnar Solskjaer ។​
Rashford កាន់តែរីកចំរើនចាប់ពី Solskjaer ចូលមកកាន់កាប់តំណែង ដោយស៊ុតបញ្ចូលទី​បាន ៣គ្រាប់ក្នុងចំណោម ៥ប្រកួត ។​
គ្រូបង្វឹកន័រវ៉េ បានមើលឃើញថា គ្មានហេតុផលណាដែល Marcus មិនអាចកំណត់ស្តង់ដាមួយជាមួយទម្រង់លេងដូច Kane ដែលជាអតីមិត្តរួមក្រុម អង់គ្លេសមិនបាននោះទេ ហើយនឹងត្រូវដើរតួយ៉ាងសំខាន់​ក្នុងការប្រកួត​ជាមួយ Spurs នាថ្ងៃអាទិត្យ វេលាម៉ោង ២៣ និង​៣០នាទី ។​
Solskjaer បាននិយាយថា «គាត់(Marcus Rashford) នឹងក្លាយជាខ្សែប្រយុទ្ធកំពូល ហើយបើយើងនិយាយពី Kane ខ្ញុំគិតថាគាត់ក៏មានសក្តានុពល នៅទីនេះផងដែរ​ » ។​ លោកបានបន្តថា Marcus មានល្បឿនលឿន ហើយកាន់តែរឹងមាំ ហើយក៏ជាកីឡាករអស្ចារ្យ ម្នាក់។
ចុចចុះឈ្មោះទីនេះ Free លេង​ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ចាប់ពី១ដុល្លារឡើងទៅ ៕