Monaco បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ជាមួយតោខៀវ ដោយនាំកីឡាករសញ្ជាតិអេស្ប៉ាញ Cesc Fabregas ទៅកាន់ Ligue 1។
ខ្សែបម្រើអាយុ៣១ឆ្នាំ បានចាកចេញពីចំណុចពេញចិត្តរបស់ Stamford Bridge នារដូវកាលនេះ ហើយកុងត្រារបស់គាត់ក៏ផុតសុពលភាព ក្នុងខែមិថុនា ផងដែរ ហើយពេលនេះក៏បានចេញពីអង់គ្លេស ទៅកាន់ បារាំងជាផ្លូវការ ។
Fabregas បានចូលរួមលេងជាមួយតោខៀវ ក្រោយចាកចេញពី Barcelona នៅឆ្នាំ ២០១៤ ដែលក្លាយជាកីឡាករសំខាន់ ដែល Jose Mourinho និង Antonio Conte ប្រើដើម្បីលើកពានជាមួយការប្រកួតដ៏ស្វិតស្វាញ ។
ប្រភពចុងក្រោយបានបញ្ជាក់ថា កុងត្រារវាង កីឡាករអេស្ប៉ាញ ជាមួយក្លិបបារាំងរហូតដល់ឆ្នាំ ២០២២ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ។
ការចុះហេត្ថលេខាយកកីឡាករអេស្ប៉ាញនេះ លោក Henry បានសង្ឈឹមយ៉ាងមុតមាំថា អាចនឹងជួយឲ្យក្លិបចាកឆ្ងាយពីឱនភាព ក្នុងតំបន់កាត់ចេញពីលីកកំពូលបារាំង ៕
ចុចចុះឈ្មោះទីនេះ Free លេង Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ចាប់ពី១ដុល្លារឡើងទៅ ៕