ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩បានធ្វើការឃាត់ខ្លួនឧក្រិដ្ឋជនផលិត និង ជួញដូរគ្រឿងញៀនដ៏ធំម្នាក់។ ការចាប់ខ្លួននេះ ធ្វើឡើងនៅចំណុចស្ប៉ា ម៉ាស្សា សង់អេលីហ្សេ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការក្រោយពីឧក្រិដ្ឋជនរូបនេះបានរត់គេចខ្លួនតាំងពីពាក់កណ្ដាលឆ្នាំ២០១៥ ។
សូមរំលឹកថាកាលពីឆ្នាំ២០១៦សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ដាំ ញ៉ា ដាក់ពន្ធនាគារអស់មួយជីវិត និង ពិន័យជាប្រាក់៦០លានរៀល ពីបទជួញដូរ រក្សាទុក កែច្នៃគ្រឿងញៀន និង ដកហូតគ្រឿងញៀនបានជាង៥៤គីឡូក្រាម ៕

