ភ្នំពេញ៖ នៅរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កដោយខ្លួនឯង ដែលគេស្គាល់អ្នកបង្កនោះ ជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នក៏ជាកីឡាកររបស់ក្លិបបឹងកេតអង្គរដូចគ្នា ។
បើតាមប្រភពបានឲ្យដឹងថា អ្នកដែលបើកបររថយន្តទំនើប Lexus Nx200t ស្លាកលេខភ្នំពេញ2AX-7011 បុក ខឿនច្រមុះជ្រូកក្រោមស្ពានអាកាស ៧ មករា នោះ ជាកីឡាករ ចាន់ វឌ្ឍនា ដោយព្យាបាលបើកបររត់គេច ដល់ម្តុំពេទ្យលោកសង្ឈ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បើតាមប្រភពនៅកន្លែងកើតហេតុថា រថយន្តនេះ បើកដោយចាន់ វឌ្ឍនាកា ជាមួយនារីស្រស់ស្អាតម្នាក់ទៀត ។ ប្រភពកន្លែងកើតហេតុបន្តថា ចាន់ វឌ្ឍនា ថាឲ្យខ្ញុំទៀត អូយ!ឡូយ ដោយសួរខ្ញុំបងឯងសមត្ថកិច្ចមែន និយាយសាហាវ ខ្ញុំមិនមែនសមត្ថកិច្ចទេ បងឯងបុកគេខ្ញុំមិនមកមើល ។
ទោះបីជាយ៉ាងនេះក្តី មិនមាននរណាម្នាក់គ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ ដោយរថយន្តរបស់ ចាន់ វឌ្ឍនា បានខូចផ្នែកផ្នែកខាងមុខតែប៉ុណ្ណោះ៕


