គ្រាន់តែថ្លៃឡានដឹកនាយ សាន ម៉ៅ ទៅដល់ព្រំដែនថៃ ៣០០០ដុល្លារ​ នឹងបញ្ចូនទៅកាន់ប្រទេសថៃ ២០០ដុល្លារ​

0

ភ្នំពេញ៖ មកទល់នឹងពេលនេះ ថ្លៃចំណាយថ្លៃព្យាបាលរបស់នាយ សាន ម៉ៅ កាន់តែចំណាយ​ច្រើនៗទៅ ដែលជាហេតុ​បង្កផលលំបាក ដល់ក្រុមគ្រួសារ ត្រូវ​យកឡាន និងប្លង់ដីផ្ទះ ទៅបញ្ចាំដើម្បីបានថវិកា​ព្យាបាល ។​
គិតត្រឹមរយៈពេល ២១ ថ្ងៃមកនេះ ថ្លៃចំណាយថ្លៃព្យាបាលនាយសាន ម៉ៅ បូករួមនឹងសេវាកម្មផ្សេងៗ បានចំណាយដល់ទៅ ១៣២០០ ដុល្លារអាម៉េរិក ដោយក្នុងនោះ ចំណែក ១ម៉ឺនដុល្លារ បានចាយក្នុងមន្ទីរពេទ្យសង្គ្រោះក្នុងប្រទេសកម្ពុជា និង ចំណែក ៣២០០ ដុល្លារទៀត គឺថ្លៃដឹក នាយសានម៉ៅ ទៅកាន់ប្រទេសថៃ ។​

បើតាមផេកអ្នកនាងចន ចាន់លក្ខិណា ប្រធានសមាគមសិល្បៈ បានសរសេរកាលពីម្សិលមិញថា «​ពេ​លនេះ​លោ​ក​ពូ​ ​សា​ន ​ម៉ៅ​ ​កំ​ពុ​ង​ស​ម្រាក​ព្យា​បា​លនៅ​ម​ន្ទី​រមួ​យ​ដែ​ល​ស្ថិ​ត​នៅខេ​ត្ត​ស៊ី​​សាកេ​ត​ ​ប្រ​ទេ​សថៃ​ ​​កំ​ឡុ​ង​ពេល​លោ​ក​ពូ​ព្យា​បា​ល​នៅ​មន្ទី​រ​ពេ​ទ្យ​ក្នុ​ង​ប្រ​ទេស​ខ្មែ​រ​ក្នុ​​ង​ប​ន្ទប់​ស​ង្គ្រោះ​ប​ន្ទា​ន់រ​យះ​ពេ​ល​2​1​ថ្ងៃ​គា​ត់ចំ​ណា​យ​អ​ស់​​​ជិ​ត​ 1​0​0​0​​0​​$ » ។​

ប្រធានសមាគមដដែលបានបន្តថា «​គ្រួ​សារ​រ​ប​ស់​លោ​ក​ពូបា​ន​យ​ក​ផ្ទះ​ ​និ​ង​ ​ឡាន​ ​ទៅ​ប​ញ្ចាំ​បា​ន​ថ​វិកា​រ​ចំ​នួ​ន​ ​1​5​0​00​$​ ដើ​ម្បី​យ​កលោ​ក​ពូ​ទៅ​ព្យា​បា​ល​នៅ​ម​ន្ទី​រ​ពេទ្យ​ក្នុ​ង​ប្រ​ទេ​ស​ថៃ​ ​ហើ​យ​ម​ក​ដ​ល់ពេ​ល​នេះ​គឺ​គា​ត់​បា​ន​ចំ​ណា​យលើ​ថ្លៃ​រ​ថ​យ​ន្ត​ស​ង្គ្រោះពី​ភ្នំ​ពេ​ញ​ដ​ល់​ព្រំ​ដែ​ន​ខ្មែ​រថៃ​អ​ស់​ ​3​0​0​0​$​ ​ហើ​យ​ថ្លៃ​រ​ថ​យ​ន្ត​ស​ង្គ្រោះ​ពី​ព្រំ​ដែ​នខ្មែ​រ​ថៃ​ទៅ​ខេ​ត្ត​ស៊ី​សាកេ​ត​ប្រ​ទេ​ស​ថៃ​គឺ​ចំ​ណា​យ​អ​ស់​ជា​ង​ ​7​0​0​0​បាត​ ​នេះ​គ្រា​ន់​តែ​ថ្លៃ​រ​ថយ​ន្ត​ដឹ​ក​អ្ន​ក​ជំ​ងឺ​ទេ​ ​ថ្លៃ​ព្យាបា​ល​គឺ​មិ​ន​ទា​ន់​ដឹ​ង​នៅ​ឡើ​យ​ទេ​ ​។​ពេលនេះស្ថានភាពរបស់លោកបានធូបន្តិចហើយ ។ ខ្ញុំសូមជូនពរអោយលោកពូឆាប់ជាពីជំងឺទាំងឡាយ »