ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី៧ ខែ មករា ឆ្នាំ២០១៩មានករណីអគ្គីភ័យឆាបឆេះអាគារកាស៊ីណូ ១៨ ជាន់របស់កុក អានយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យជនជាតិខ្មែរ ៥ នាក់និងជនជាតិចិនម្នាក់ មានអាការៈថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មីតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យនេះផ្ដើមចេញពីការទុសេខ្សែរភ្លើងនៅជាន់ទី ៤។
ភ្លើងបានរលត់ទាំងស្រុងហើយក្រោយពីកម្លាំងសមត្តកិច្ចបានចុះជួយអន្តរាគមន៍ពន្លត់ទាន់ពេលប៉ុន្តែទំហំខូចខាតសរុបមិនទាន់ដឹងនៅឡើយទេ ៕





