Cesc Febregas ទំនងជាអាចផ្ទេរទៅកាន់ក្លឹប Monaco ក្នុងសប្តាហ៍នេះរឺសប្តាហ៍ក្រោយ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះហាក់មិនសូវបានជួយតោខៀវ Chelsea ហើយកំពុងតែរកផ្លូវចេញពី Stamford Bridge ។ របាយការណ៍បានបញ្ជាក់ថាកីឡាកររូបនេះនឹងត្រូវផ្ទេរទៅកាន់ក្លឹបនៅប្រទេសបារាំង Monaco ក្នុងសប្តាហ៍នេះ បន្ទាប់ពីការចូលគ្រប់គ្រងរបស់គ្រូបង្វិកលោក Maurizio Sarri កីឡាករ Cesc Febregas ហាក់មិនសូវមានការចាប់អារម្មណ៍ពីគ្រូបង្វិករូបនេះនោះទេ ដែលត្រូវបានជំនួសដំណែងដោយកីឡាករ N’Golo Kante, Kovacic និង Jorginho ទៅវិញ ។
បើយោងតាម L’Equipe កីឡាករវ័យ 31ឆ្នាំរូបនេះ នឹងចុះហត្ថលេខផ្ទេរទៅកាន់ Lique 1 របស់ប្រទេសបារាំង ដោយខ្សែបម្រើជនជាតិអេស្ប៉ាញរូបនេះនឹងជួបជាមួយអតីតមិត្តរួមក្រុម Arsenal គឺកីឡាករ Thierry Henry ដែលទើបចុះកុងត្រាជាគ្រូបង្វិករបស់ក្លឹប Monaco ពីខែតុលាកន្លងមក លើកិច្ចសន្យារយះពេល 3 ឆ្នាំ។ គួរបញ្ជាក់ដែលថាកីឡាករ Febregas បានបង្ហាញខ្លួនតែ 5 ប្រកួតប៉ុន្នោះសម្រាប់ Chelsea ក្នុងក្របខណ្ឌ English Premier League ក្នុងរដូវកាលនេះ កីឡាកររូបនេះបាននិយាយថា “ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំ ជាអកុសល្យវាមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ ខ្ញុំនៅតែព្យាយាមរក្សាជំនាញដូចធម្មតា” លោកបានបន្តទៀតថា “ខ្ញុំតែងតែព្យាយាមយ៉ាងល្អបំផុតក្នុងលក្ខ័ណរួមក្រុមជាមួយកីឡាករវ័យក្មេង ហើយលេងជាជម្រើសដំបូង បើទោះបីជាឆ្នាំនេះខ្ញុំនៅតែមិនបានលេងពេញម៉ោងរឺក៏ជាជំរើសដំបូងក៏ដោយ ខ្ញុំនឹងបង្ហាញមុខនៅពេលដែលត្រូវការខ្ញុំ ខ្ញុំមិនលះបង់ទេព្រោះខ្ញុំមិនមែនជាប្រភេទមនុស្សឃើញតែត្អូញត្អែរ” ។
កីឡាករខ្សែបំរើវ័យ 31 ឆ្នាំរូបនេះមកកាន់ទឹកដី Chelsea ក្នុងឆ្នាំ 2014 ដែលបង្ហាញខ្លួនបាន 137 ប្រកួត រកគ្រាប់បាល់បាន 15 គ្រាប់ក្នុងនោះកីឡាករ Gary Cahill និងកីឡាករ Mateo Kovacic ក៏អាចនឹងចាកចេញពី Chelsea ផងដែរ ។