ភ្នំពេញ៖ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកមួយ បានដាក់ទំនាយថា «ពិតជារន្ធត់មែន ទើបតែផុសរូបបានមួយម៉ោងសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ» ។នេះបើតាមគណនីហ្វេសប៊ុក ជំនោរ និស្ស័យបានសរសេរ ។
សំណេរនេះបានធ្វើឲ្យ សូ ដានីតា ខឹងសប្បារយ៉ាងខ្លាំង ដោយបានបញ្ចេញនូវសារឆ្លើយតបវិញថា ខ្ញុំសុំអោយ ម្ចាស់អាខោន ឈ្មោះ (ជំនោរ និស្សយ័)
ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុជីវិតរបស់នាងខ្ញុំ នឹង ដូចដាក់ទំនាយអាយុជីវិត នឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនា ដោយសរសេរថា( គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ )
ទី១ នេះជាការបំពុលព័ត៌មាន ប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ
ទី២ គឺប្រមាថអាយុជីវិតនាងខ្ញុំ
បើម្ចាសអាខោនខាងលើ មិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំដាក់ពាក្យប្តឹង ម្ចាស់អាខោន ( ជំនោរ និស្សយ័ ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល
( ហើយមិនបាច់និយាយលឺថា គេនិយាយទេ ព្រោះមានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ )សូមជួយស៊ែរផងបងប្អូន ៕