បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា កំពូលតារាសម្ដែងរបស់ហុងកុង លោក Andy Lau ហៅ លី តៅហួរ បានរៀបចំការប្រគំតន្ត្រីបំណាច់ឆ្នាំ2018ដោយផ្ទាល់ខ្លួន នៅថ្ងៃទី ២៨ ខែធ្នូ កន្លងទៅ ដែលមានអ្នកគាំទ្រចូលរួមទិញសំបុត្រទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រគំតន្ត្រីនោះមានឈ្មោះថា My Love Andy Lau World Tour ជាលើកទី 14 ហើយ។
កំពុងតែសម្ដែងឈុតឆាកទស្សនីយភាពដ៏អស្ចារ្យ និងជក់ចិត្តខ្លាំង ស្រាប់អ្នកតារាសម្ដែងរូបនេះ ស្រក់ទឹកភ្នែកកណ្ដាលវេទិកា រហូតធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ និងតក់ស្លុតតាមគ្រប់គ្នា។ លោកពោលថា គ្រូពេទ្យប្រាប់ថា ខ្ញុំមិនគួរច្រៀងទៀតទេ តែខ្ញុំព្យាយាមក្រោកឡើង រហូតដល់ពេលនេះ ខ្ញុំមិនចង់ឱ្យអ្នកគាំទ្រខ្ញុំស្ដាប់សំឡេងច្រៀងក្នុងសភាពបែបនេះ នៅក្នុងការប្រគំតន្ត្រីឡើយ តែនេះជាការព្យាយាមបំផុតរបស់ខ្ញុំ។ លោកបន្ដថា ជើងរបស់ខ្ញុំឈឺខ្លាំង តែកម្លាំងចិត្តរបស់ខ្ញុំមិនឈឺនោះទេ ព្រោះខ្ញុំមានអ្នកទាំងអស់គ្នាជួយច្រៀងបន្ដតាមរហូតមក។ ( ហើយលោកស្រក់ទឹកភ្នែកមិនឈប់ក្នុងរយៈពេលមួយសន្ទុះធំ)។
គួររំឭកដែរថា តារាឯកប្រុស លីតៅហួរ ធ្លាប់បានរងបួសធ្ងន់បន្ទាប់ពីធ្លាក់ពីលើខ្នងសេះ ខណ:ដែលលោក មកថតស្ពត ពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ។ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ហើយលោកបានធ្លាក់ពីលើខ្នងសេះ រហូតដល់រហូតដល់បាក់ឆ្អឹងត្រគាក និងស្រាំឆ្អឹងជើង ហើយគ្រូពេទ្យប្រទេសថៃ បានបញ្ជូលលោកទៅរក្សាព្យាបាលភ្លាមៗ ទៅទីក្រុង ហុងកុង វិញ ៕