ក្លិប Real Madrid កំពុងដាក់គោលថ្មីមួយទៀត ដោយកំណត់យកកីឡាករវ័យក្មេង នៅតំបន់ខ្សែការពារខាងឆ្វេង ដើម្បីជំនួសតំណែង របស់ Marcelo ។ បច្ចុប្បន្ន Los Blancos កំពុងទំនាក់ទំនងដើម្បីទិញយកកីឡាករ ផ្នែកតំបន់ខ្សែការពារផ្នែកខាងឆ្វេង ឈ្មោះ Junior Firpo របស់ក្លិប Real Betis ។ នេះបើតាមការចុះផ្សាយរបស់ AS ។
Firpo បានកើតឡើងនៅក្នុងសាធារណរដ្ឋ ដូមីនិក ប៉ុន្តែលេងតំណាងឲ្យក្រុមអេស្ប៉ាញ U21 ហើយតម្លៃខ្លួនដែលខាងក្លិប Real Betis ទិញគឺ ៥០លានអឺរ៉ូ កាលពីខែសីហា នឹងកុងត្រារយៈពេល ៥ឆ្នាំ។
ខ្សែការពារស្លាបខាងឆ្វេងរូបនេះ បានធ្វើឲ្យយ៉ាងល្អនៅ La Liga ជាមួយភាពរីកចំរើនដែលកំពុងលេងឲ្យ Real Betis ។
បើតាមប្រភពខាងលើបានបញ្ជាក់ថា កីឡាករអាយុ ២២ឆ្នាំរូបនេះ អាចនឹងក្លាយជាកីឡាករយ៉ាងល្អ នៅ Real Madrid ដោយអាចជំនួសតំណែង Marcelo បាននៅថ្ងៃណាមួយ។
របាយការណ៍ចេញផ្សាយថ្មីៗនេះបានបញ្ជាក់ថា Marcelo អាចនឹងដើរតាម Ronaldo ទៅកាន់ទឹកដី Juventus នាថ្ងៃណាមួយ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ
Junior Firpo កំពុងបណ្តើរបាល់