ចិនឧបត្ថម្ភកាំជ្រួចបច្ចេកវិទ្យាទំនើប៤កុងតឺន័រសម្រាប់បាញ់អបអរសាទរថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ

0

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កាំជ្រួចបច្ចេកវិទ្យាទំនើបចំនួន៤កុងតឺន័រឧត្ថម្ភដោយប្រទេសចិន នឹងបាញ់អបអរសាទរក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះរយ:ពេលបីថ្ងៃជាប់ៗគ្នា។

ក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំពិធីតាំងពិព័រណ៍ ការប្រគំតន្ត្រីសម្ពោធវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុនបានលើកឡើងថា “គ្រប់ទេសចរ និងប្រជាពលរដ្ឋខ្មែរដែលមិនចូលទស្សនាព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ដល់ ថ្ងៃទី៣១ខែធ្នូ នឹងមានការស្តាយក្រោយ ដោយសារមិនបានទស្សនាដោយផ្ទាល់ចំពោះការបាញ់កាំជ្រួចទំនើប អមដោយបទភ្លេងតាមបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ចំនួនប្រមាណជាង៤កុងតឺន័រ” ។

កម្មវិធីបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មាន នៅថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នឹងធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខណៈ កាំជ្រួច៤កុងតឺន័រ ចិនជាអ្នកឧបត្ថម្ភ ។ ជាមួយគ្នានេះដែរ កាំជ្រួចបច្ចេកវិទ្យាទំនើបនេះ ក្នុង១នាទីបាញ់ចេញជាង១០០០គ្រាប់៕