ភ្នំពេញ៖ អតីតអ្នកប្រដាល់គុនខ្មែរជំនាន់ឆ្នាំ ៩០ លោក នួន ភិរម្យ ប្រឈមនឹងការដេកលើកន្ទេលពី ៦ខែ ទៅ១ឆ្នាំ ក្រោយមានបញ្ហារបួសបាក់ស្មង ជើងផ្នែកខាងស្តាំ ដេរជាច្រើនថ្នេរ និងដាក់ដែកជំនួសវិញ ដែលធ្វើឲ្យលោកនឹងអវត្តមានធ្វើជាអាជ្ញាកណ្តាលសម្រាប់កម្មវិធីប្រដាល់ផ្សេងៗ ។
ក្នុងបទសម្ភាសន៍ជាមួយ OBN Asia នាព្រឹកនេះនួន ភិរម្យ បានប្រាប់ថា លោកបានជួបបញ្ហារបួសបាក់ស្មងជើងនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង ក្រោយចាកចេញពីទឹកដី 7NG អំឡុងពេលទៅធ្វើអាជ្ញាកណ្តាល និងគណកម្មាធិការ ក្នុងកម្មវិធី National Game 2018 កាលពីថ្ងៃទី ១២ ខែធ្នូ ថ្មីៗនេះឯង ។
ខ្លាចាស់គំរាមទីក្រុងរូបនេះបានបន្តថា គ្រោះថ្នាក់នេះគឺលោកមានបញ្ហាស្រពិចស្រពិលផ្លូវ ត្រង់ផ្លូវស្ពានតូចមួយត្រង់ព្រែកហ្លូង ក៏បន្ថែមល្បឿនដោយស្មានតែផ្លូវ ក៏បុកចំបង្កាន់ដៃស្ពានបណ្តាលឲ្យបាក់ស្មងជើង ហើយម៉ូតូខ្ទេចតែម្តង ។ លោកថា តាមពិតខាងសហព័ន្ធគេមិនឲ្យយើងមកទេ អំឡុងពេលម៉ោង ៩យប់ ប៉ុន្តែខ្ញុំសូមគេមកដោយខ្លួនឯង ។
គ្រូប្រដាល់ក្លិបភារម្យគុនខ្មែរ រូបនេះបានបន្តថា បញ្ហានេះ នឹងធ្វើឲ្យលោកដេកកន្ទេលពី ៦ខែ ទៅ ១ឆ្នាំ ហើយសូមអរគុណដល់សហព័ន្ធប្រដាល់ ឯកឧត្តមតែម ម៉ឺន លោក ឧកញ៉ា ស្រី ចាន់ថន និង សប្បុរសជនជាច្រើនទៀត ដែលបានចូលរួមជួយជ្រុំជ្រែង លើថ្លៃសេវាព្យាបាលរបស់លោក ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ
ស្តាប់បទសម្ភាសន៍ រវាង OBN Asia ជាមួយ អតីតកីឡាករ នួន ភិរម្យ ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=2v-Szm3wbbo&feature=youtu.be