អតីតខ្សែប្រយុទ្ធ Man Utd ថា Zidane សាកសម​ធ្វើគ្រូបង្វឹក នៅ Old Traford

0

អតីតកីឡាករខ្សែប្រយុទ្ធបិសាចក្រហម លោក Louis Saha បានបង្ហាញ ជំនឿចិត្តទៅលើ Zidane គឺជាជម្រើសដ៏ល្អមួយ ដែលអាច​ជំនួសតំណែង គ្រូបង្វឹកនៅ Old Traford បាន​។​
បិសាចក្រហមបច្ចុប្បន្នកំពុងស្វែងរក​គ្រូបង្វឹក​អចិន្ត្រៃយ៍មួយ ក្រោយការស្នើសុំ​ឲ្យលោក Mourinho ចាកចេញ ។ ប៉ុន្តែបច្ចុប្បន្នក្លិបកំពុងពេញចិត្ត ពេញថ្លើមជាមួយលោក Ole Gunnar Solskjaer ដែលកំពុងក្លាយជា​គ្រូបង្វឹកចាំផ្ទះ រហូតបញ្ចប់រដូវកាលនេះ ក្នុងនោះដែរក៏មានសារព័ត៌មាន លើក ឡើងថា Mauricio Pochettino គ្រូរបស់ Spurs ក៏ត្រូវបាន Man Utd ចង់បានដូចគ្នា។

ទន្ទឹមជាមួយគ្នានេះដែរ លោក Zidane ដែលដឹកនាំឈ្នះពានបីសម័យកាល Champions League ក៏ត្រូវបានក្លិបធ្វើការ​ទាក់ទងផងដែរ ។​
ក្នុងបទសម្ភាសន៍រវាង Omnisport និង Saha បាននិយាយថា សម្រាប់ខ្ញុំ​ពេញចិត្ត Zidane គាត់ ព្រោះគាត់​ជាអតីតកីឡាករ​ល្អមួយរូប គាត់​ជាអ្នក មានចំណង់ជាមួយបាល់ទាត់ ហើយគាត់ដឹងពីតុល្យភាពរវាង ខ្សែប្រយុទ្ធ និងការពារ ។​ នៅក្លិប Real ពួកគេមានខ្សែប្រយុទ្ធមុតស្រួច បីនាក់ ហើយពួកគេត្រូវតែមានទំនាក់ទំនង​ជាមួយ ខ្សែការពារ​។ ដូច្នេះសម្រាប់ខ្ញុំគិតថា អតីតគ្រូបង្វឹក Real រូបនេះ​សាកសម ធ្វើជាគ្រូបង្វឹកនៅ Man Utd៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ