Sadio Mane ថា Van Dijk ជាខ្សែការពារល្អបំផុតនៅលើពិភពលោក

0

អ្នកលេងតំបន់​វាយប្រហារផ្នែកខាងលើកីឡាករ Sadio Mane បានធ្វើការសរសើរ​ទៅលើខ្សែការពារ​ដែលជាមិត្តរួមក្រុមថា Virgil van Dijk ជាខ្សែការពារដ៏ល្អបំផុត​នៅលើពិភពលោក។
Van Dijk បានចុះហត្ថលេខា​ជាមួយក្លិប Liverpool ក្នុងតម្លៃខ្លួន ៧៥លានផោន ក្រោយចាកចេញពីក្លិប Southampton កាលពីខែមករា ដើមឆ្នាំនេះ​។
Mane ដែលរកគ្រាប់បាល់បានចំនួន ៧គ្រាប់ និង បញ្ចូនបាល់យ៉ាងល្អដល់មិត្តរួមក្រុម នារដូវកាលនេះ បាននិយាយថា តម្លៃខ្លួនរបស់ Van Dijk ត្រូវបានគេបំភ្លេចចោល ដោយសារតែទម្រង់លេងដ៏ល្អរបស់គាត់​។​
កីឡាករស្បែកខ្មៅរូបនេះបានបន្តថា ​ពិតណាស់នៅពេលដែលក្លិបចុះហត្ថលេខា យកគាត់ មនុស្សជាច្រើនបានគិតថា ក្លិបបានចំណាយប្រាក់ ច្រើនហួសហេតុ​សម្រាប់ Van Dijk ។ ប៉ុន្តែចាប់ពីពេលនោះមក គេបានបំភ្លេចហើយនូវតម្លៃខ្លួន និងពលកម្ម ក៏ព្រោះតែគាត់មានទម្រង់លេង បានល្អ។​
Mane បានបន្ថែមថា Van Dijk បានធ្វើរឿងដ៏អស្ចារ្យជាច្រើនសម្រាប់យើងនៅទីនេះ ហើយខ្ញុំសប្បាយរីករាយ ដែលមានគាត់ស្ថិតក្នុងក្រុម ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ