ក្រសួងដែនដីប្រមូលចំណូលជិត៤០ម៉ឺនលានរៀលចាក់ចូលសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៨

0

ភ្នំពេញ ៖ ក្នុង​ឆ្នាំ២​០​១​៨​ ក្រ​សួ​ង​រៀ​ប​ចំ​ដែន​ដី​ ​ន​គ​រូ​បនី​យ​ក​ម្ម​ ​និង​សំ​ណ​ង់​ ​បា​នប្រ​មូ​ល​ចំ​ណូ​ល​ចូល​ជា​តិ​ស​រុ​ប​ប្រ​មាណ​ ​៣​៩​០​ ​៤​៧​៦ ​៤​៤​២​ ​៧​១​១​ ​រៀ​ល​ ​គិ​ត​ទាំ​ងចំ​ណូ​ល​បា​ន​ពី​កា​រ​ផ្ទេរ​អ​ច​ល​ន​ទ្រ​ព្យ​ផ​ង​ដែ​រ​។​​
​យោង​តា​ម​រ​បា​យ​ការ​ណ៍​បូ​ក​ស​រុ​បល​ទ្ធ​ផ​ល​ការ​ងា​រ​ឆ្នាំ​២០​១​៨​ ​និ​ងលើ​ក​ទិ​សដៅ​កា​រ​ងា​រឆ្នាំ​២​០​១​៩រ​ប​ស់​ ក្រ​សួ​ង​រៀ​បចំ​ដែ​ន​ដី​​ ន​​គរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ចំណូលថវិកាចូលជាតិរួមមាន៖ចំណូលពីសេវាសុរិយោដីចំនួន ៤៦ ១១៨ ៤៦៧ ៦០១ រៀល , ចំណូលពីសេវាសំណង់ចំនួន ១៦ ២០៨ ៣៦៦ ៨៦៨ រៀល , ចំណូលពីការជួលទីតាំងរោងចក្រសហគ្រាស មានចំនួន ២៨១ ៦៤៨ ៨៨៨ រៀល , ចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យប្រមូលនៅអង្គភាពពន្ធដារចំនួន ៣២៧ ៨៦៧ ៩៥៩ ៣៥៤ រៀល។

របាយការណ៍ដដែលបានឲ្យដឹងថាចំណូលទទួលបានពីការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយសរុប ៧៨ ៥១៧ ៦៧១ ២៤៧ រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាលចំនួន ១១ ១២៧ ៦៨៥ ២៦៨ រៀល និងថ្នាក់រាជធានី-ខេត្តចំនួន ៦៧ ៣៨៩ ៩៨៥ ៩៧៩ រៀល៕