Solskjaer បិសាចក្រហមផ្តល់ទឹកប្រាក់ ៦៣លានដុល្លារទិញកីឡាករសំខាន់ពីររូប​

0

ជាផ្លូវការទៅហើយសម្រាប់លោក Ole Gunnar Solskjaer ដែលជាអតីតកីឡាករបិសាចក្រហម បានចូលមកកាន់កាប់តំណែង​បណ្តោះ អាសន្នជំនួស លោក Jose Mourinho ហើយក្លិបយក្សអង់គ្លេសមួយនេះកំពុងសិក្សាពីការផ្តល់ប្រាក់​ ដើម្បីទិញកីឡាករ​ក្នុងទីផ្សារដោះដូរ ខាងមុខនេះ ។​

យោងតាមគេហទំព័ររបស់ Goal បានចុះផ្សាយថា ខ្សែបម្រើកណ្តាល និងខ្សែបម្រើខាងស្តាំ ជាអាទិភាពដែលក្លិបនេះ​ត្រូវការ ។​
លោក Ole Gunnar Solskjaer នឹងត្រូវក្លិបបិសាចក្រហម​ផ្តល់ទឹកប្រាក់ ចំនួន ៦៣លានដុល្លារ​អាម៉េរិក ក្នុងការចំណាយនាខែមករា ខាងមុខ​។​
លោក Ed Woodward ដែលជាប្រធានប្រតិបត្តិក្លិបបិសាចក្រហម Man Utd បានយល់ឃើញថាមានភាពកង្វះខាតនៅក្នុងក្រុម ហើយនឹងផ្តល់មូលនិធិសម្រាប់ គ្រូបង្វឹកថ្មីបណ្តោះអាសន្នសញ្ជាតិ​ណ័រវ៉េរូបនេះ​។​

អ្វីដែលត្រូវការនៅចាំបាច់នេះ ក្រុម Man Utd ត្រូវការខ្សែការពារកណ្តាលម្នាក់ ក្នុងនោះអាចជាកីឡាករ Toby Alderweireld និងខ្សែបម្រើស្តាំម្នាក់ ទៀត ដែលក្លិបកំពុងមើលគឺ Douglas Costa ដែលជា​បេក្ខជនដ៏សំខាន់ដែលក្លិបចង់បាន៕
ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ