នាយកក្លិប Bayern Munich បញ្ជាក់ពីគោលជំហរខ្សែការពារកណ្តាល Hummels ក្រោយទទួលដំណឹងចាកចេញ

0

ក្លិប Bayern Munich បានធ្វើការបញ្ជាក់ថា ខ្សែការពារកណ្តាល Mats Hummels នឹងមិនចាកចេញពីក្លិបនោះទេ នៅរដូវកាលរងារនេះ ។
វាត្រូវបានគេលើកឡើងថា កីឡាករ​អាយុ ៣០ឆ្នាំរូបនេះ​នឹងចាកចេញពីក្លិបបន្ទាប់ពីធ្លាក់ក្នុងបញ្ជីបញ្ជារទិញពីក្លិបនៅក្នុងទឹកដីអង់គ្លេស ជាពិសេសជាមួយពាក្យចចាម​អារ៉ាម ថា​គាត់មានបញ្ហាជាមួយគ្រូបង្វឹក Niko Kovac ។​
ទន្ទឹមជាមួយគ្នានេះដែរលោក Karl-Heinz Rummenigge ដែលជា​នាយកគ្រប់គ្រងក្លិប បានបញ្ជាក់ថា ខ្សែការពារកណ្តាលនេះ នឹង​លេង​ឲ្យក្លិប រហូតដល់ពាក់កណ្តាលរដូវកាល ។ ការបញ្ជាក់នេះបន្ទាប់ពី Bayern Munich យកឈ្នះលើ RB Leipzig យប់មិញ 1-0 ។
នាយគ្រប់គ្រងក្លិបខាងលើបានបន្តថា គាត់មានអារម្មណ៍ល្អ​ជាមួយក្លិប ហើយក៏នៅបន្តលេង​ទៀត ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ