ក្រុមចចកខ្មៅ ចង់បាន Pepe អតីតខ្សែការពារ​ Real Madrid

0

អតីតខ្សែការពាររបស់ Real Madrid អាចនឹងត្រូវផ្លាស់ទៅកាន់លីគកំពូល​ក្នុងទឹកដីអង់គ្លេស ជាមួយក្លិប Wolves ​ក្រោយចាកចេញពីទឹកដី តួកគី បញ្ចប់អាជីពជាមួយក្លិប Besitkas ។
កីឡាករ​អាយុ ៣៥ឆ្នាំ​រូបនេះកន្លងទៅបានចុះកុងត្រា​ជាមួយក្លិបតួគី ដោយសារតែប្រាក់ឈ្នួលដោយក្លិបខាងលើ​ឲ្យខ្ពស់តែប៉ុណ្ណោះ ។
ប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា ខ្សែការពារកណ្តាល អាចនឹងចូលរួម​ជាមួយក្លិបចចកខ្មៅ Wolves ដែលជាវត្តមានដំបូងរបស់លោក ក្នុងទឹកដី​អង់គ្លេស ។​
យោងតាមសារព័ត៌មានក្នុងប្រទេសព័រទុហ្កាល បានបញ្ជាក់ថា ពហុកីឡដ្ឋាន Molineux Stadium កំពុងសម្លឹងមើល​ ខ្សែរការពារកណ្តាល ដើម្បីពង្រឹង គុណភាពលេង​របស់ពួកគេ​ ក្នុងទីផ្សារដោះដូរ​ នាខែមករា​ ខាងមុខនេះ។​
ដោយឡែកគេហទំព័រ SunSport វិញបានចុះផ្សាយថា ក្រុមចចកខ្មៅ ចង់ចុះហត្ថលេខាលើកីឡាករ ព័រទុហ្កាលរូបនេះ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ