ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ វង្ស ណយ ស្ថិតក្នុងក្លិបកុលបុត្រគុនខ្មែរ ខណ្ឌទួលគោក នឹងទទួលស្វាគមន៍កីឡាករថៃ Phat Many ជាលើកដំបូង នៅសង្វៀនអាស៊ីអាគ្នេយ៍ នាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។
សម្រាប់គូនេះ នឹងប្រកួត ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម នឹងគូអន្តរជាតិប្រចាំសប្តាហ៍ដ៏កក្រើក សម្រាប់ប្រដាល់អន្តរជាតិជើងឯកខ្សែក្រវ៉ាត់ ខារ៉ាបាវ ។
បើតាមសម្តីអ្នករៀបចំកម្មវិធីប្រដាល់ នៅសង្វៀនអាស៊ីអាគ្នេយ៍ បានបញ្ជាក់យ៉ាងខ្លីថា «គូវង្ស ណយ និងកីឡាករ Phat Many ជាការជួបគ្នាលើកដំបូងនៅទឹកដីសង្វៀនអាស៊ីអាគ្នេយ៍នេះ » ។
គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រកួតខាងលើ នឹងធ្វើឡើងចាប់ពីម៉ោង ១៤និង០០នាទី ដល់ម៉ោង ១៦ និង៣០នាទីល្ងាច៕

