ក្រុមបាល់ទាត់នាយពែកមី មានសមាសភាព នាយគ្រឿន នាយក្តី …នឹង​ប្រកួតជាមួយក្រុមបុគ្គលិកភ្នំពេញក្រោនល្ងាចនេះ​

0

ភ្នំពេញ៖ ក្រុមបាល់ទាត់របស់តារាកំប្លែង​ នាយពែកមី ក្នុងនោះមានសមាសភាពចូលរួម​ពី នាយគ្រឿន នាយក្តី លោក ហេង នរៈកក្កដា នឹង​ធ្វើដំណើរ ទៅកាន់​ពហុកីឡដ្ឋានភ្នំពេញក្រោន RSN ដើម្បីប្រកួតជាមួយគ្រូបង្វឹក បុគ្គលិកក្លិបធំទុនធំមួយនេះ​ នាល្ងាចថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយការប្រកួតនេះ​ចាប់ពីម៉ោង ៦ និង​៣០នាទី ។​

ការប្រកួត​រវាង ក្លិបភ្នំពេញក្រោន និង ក្រុមនាយពែកមី ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព រវាង​កីឡា និងសិល្បករ នឹងបន្តធ្វើការផ្សព្វផ្សាយ ឲ្យយុវជន​ផ្តោត​ទៅលើកីឡា ជៀស​វាង​យកពេលវេលា​ទៅប្រើការអត់ប្រយោជន៍ ប៉ះពាល់ដល់សុខភាព និងសង្គមជាតិ​ទាំងមូល ។​
បើតាមនាយក្តី បានថ្លែងប្រាប់ OBN Asia ល្ងាចម្សិលមិញថា សម្រាប់ក្រុមបាល់ទាត់ នាយពែកមី មានរូបខ្ញុំបាទ បងគ្រឿន និង លោក ហេង នរៈកក្កដា និង​មានវត្តមានកីឡាករក្នុងក្រុមជាច្រើនទៀត ។
នាយក្តី បានបញ្ជាក់ថា ការប្រកួតនេះ សម្រាប់ទស្សនិកជន​អាចទៅទស្សនា​ដោយសេរី នៅលើទីលាន​ធំរបស់ ពហុកីឡដ្ឋានតែម្តង ដោយមិនមានលក់សំបុត្រចូលទស្សនានោះទេ​ ។

គួរបញ្ជាក់ផងដែរថា សម្រាប់នាយក្តី បច្ចុប្បន្នកំពុងហ្វឹកហាត់ក្នុងសហគមន៍បាល់ទាត់ អាយុក្រោម ២០ឆ្នាំរបស់ភ្នំពេញក្រោយ ដោយត្រូវលេង​ជាខ្សែបម្រើ​ ក្នុងក្លិបធំ​យក្ស​ប្រចាំតំបន់៕