យាយក្រវីសក់ នឹងមកកម្ពុជាថ្ងៃទី 21 ធ្នូនេះហើយ

0

ច្បាស់ការហើយ យាយក្រវីសក់ « ក្រវីត មិនចាំទេណា » នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុននេះហើយ នេះបើតាមការបង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់យាយក្រវីសក់ ។

យាយាក្រវីសក់ ឬមានឈ្មោះពិត ស៊ិតាង បួថង បច្ចុប្បន្ននេះមានកេរ្ដិ៍ឈ្មោះល្បីខ្លាំងណាស់ មិនត្រឹមតែនៅក្នុងប្រទេសថៃទេ ជាក់ស្តែងកាលពីខែតុលា យាយក្រវីសក់ ត្រូវបានគេអញ្ចើញទៅកាន់ប្រទេសហ្វីលីពីនថែមទៀតផង អ្នកនៅទីនោះពិតជាមានការចូលចិត្តគាត់ខ្លាំងណាស់ រហូតដល់អ្នកខ្លះដល់ថ្នាក់បង្ហូរទឹកភ្នែកថែមទៀត ក្នុងខណៈពេលគាត់ត្រឡប់មកប្រទេសថៃវិញ

យ៉ាងណាមិញអ្នលេងហ្វេសប៊ុកនៅក្នុងកម្ពុជាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានទទួលដំណឹងថា យាយក្រវីសក់នឹងមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីនៅក្នុងក្លិបកម្សាន្តមួយកន្លែង តបតាមការអញ្ជើញពីលោក Mike Joy ។ ដើម្បីជាក់ច្បាស់ សូមមើលវីដេអូខាងក្រោមនេះ ៖