គ្រូបង្វឹក Real បញ្ជាក់ពីការទម្លាក់ Isco ចេញពីបញ្ជីលេងយប់មិញ

0

គ្រូបង្វឹករបស់ Real Madrid លោក Santiago Solari បានទទួចថា គាត់គ្មានបញ្ហាជាមួយ Isco នោះទេ។​
ក្រោយបរាជ័យក្រោមថ្វីជើង​របស់ Eibar ក្រៅទឹកដី​ 0-2 កាលពីថ្ងៃសៅរ៍សប្តាហ៍ ក្លិប Real Madrid បានបង្ហាញទម្រង់លេងល្អវិញ ក្រៅទឹកដី ពេលប៉ះជាមួយ Roma កាលពីរាត្រីយប់មិញក្នុងក្របខណ្ឌ Champion League ដោយឈ្នះក្រៅទឹកដី 0-2 បន្តដំណែង ឡើងទៅកាន់វគ្គបន្ត ១៦ក្រុមចុងក្រោយឆាប់ៗ ។​
គ្រាប់បាល់ជោគជ័យរបស់ Real Madrid យប់មិញនេះរកបានដោយកីឡាករ Lucas Vazquez និង Bale ។
រដូវកាលនេះ​ Isco មិនបានបង្ហាញខ្លួនលេងច្រើននោះទេដោយសារតែបញ្ហារបួស​ ហើយក៏មិនស្ថិតក្នុងបញ្ជី​កីឡាករបម្រុងផងដែរយប់មិញ ។​
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបានបញ្ជាក់ថា ការទម្លាក់​ iSco ចេញពីបញ្ជីរលេង​ជាការសម្រេចចិត្តមួយជាក់លាក់ ក្នុងស្ថានភាពមួយត្រឹមត្រូវ ។ លោកបានបន្តថា នៅទីនេះគ្រូបង្វឹកជាអ្នកសម្រេចចិត្ត ហើយនៅទីនេះ​ខ្ញុំក៏ជាអ្នកសម្រេចចិត្តផងដែរ​។ លោកថា ពេលខ្លះយើងបានធ្វើវាត្រឹមត្រូវ ហើយពេលខ្លះ​វាក៏មិនត្រឹមត្រូវ វាគឺងាយស្រួលនិយាយក្រោយការប្រកួតត្រូវបានបញ្ចប់ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ