លោក Jurgen Klopp អ្នកចាត់ការទូទៅហង្សក្រហម Liverpool បានទទួលដំណឹងល្អ ជាថ្មីក្រោយពេលដែល Naby Keita បានវិលត្រលប់ចូលទីលានវិញ ដោយគ្រូបង្វឹកខាងលើថា ខ្សែបម្រើរូបនេះនឹងក្លាយជាកីឡាករខ្សែបម្រើដ៏សំខាន់សម្រាប់ក្របខណ្ឌ Premier League ។
កីឡាករអាយុ ២៣ឆ្នាំខាងលើបានចូលរួមលេងជាមួយក្រុម Liverpool ពីក្លិប RB Leipzig កាលពីខែកក្កដា ហើយបានបង្ហាញខ្លួនលេង ៦លើកប៉ុណ្ណោះ តាំងពីមកដល់។
Jurgen Klopp បាននិយាយមុនការប្រកួតជាមួយ PSG ថា «គាត់នឹងក្លាយជាកីឡាករដ៏សំខាន់ នាពេលអនាគតសម្រាប់ហង្សក្រហមហើយគាត់បានត្រៀមខ្លួនរួចរាល់ហើយ ដោយគាត់មានកាយសម្បទារឹងមាំ ហើយបានយកចិត្តទុកដាក់ហ្វឹកហាត់ » ។ លោកបានបន្តថា នៅពេលដែលអ្នកទទួលបានឱកាស ហើយក្លិបត្រូវការអ្នកនោះជាពេលវេលាសាកសមល្អ តែត្រូវទ្រាំបន្តិចពេលនេះ។
អតីតគ្រូបង្វឹករបស់ Dortmund រូបនេះបានបន្តថា គាត់ជាកីឡាករឆ្នើមម្នាក់ ហើយយើងរីករាយនៅពេលដែលយើងមានគាត់។
ការបង្ហាញសញ្ញានេះបានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ Naby Keita នឹងមិនបង្ហាញខ្លួនលេងជាមួយ PSG ក្នុងក្របខណ្ឌ Champions Leagueនោះទេ ។
Liverpool បច្ចុប្បន្នស្ថិតនៅលេខរៀងទី២ នៅក្នុងគ្រុប C មាន ៦ពិន្ទុក្នុងដៃ តាមពីក្រោយ Napoli ដែលមាន ៦ពិន្ទុដូចគ្នា៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ