Van Gaal ថា ការនាំ Neymar មកវិញ​ជារឿងអាក្រក់សម្រាប់ Barcelona

0

អតីតគ្រូបង្វឹក Louis van Gaal បានលើកឡើងថា ការត្រៀមចុះហត្ថលេខា​សារជាថ្មីយក Neymar មកកាន់ Barcelona ជារឿងមិនល្អ​សម្រាប់ក្លិបយក្ស​អេស្ប៉ាញ ។
កីឡាករ​សញ្ជាតិប្រេស៊ីល អាយុ ២៦ឆ្នាំរូបនេះ អាចនឹងវិលទៅកាន់ទឹកដី Camp Nou វិញ ហើយត្រូវបានគេរាយការណ៍ថា​ Neymar វិលទៅកាន់ ទឹកដី​អេស្ប៉ាញ ក្នុងតម្លៃ ២០០លានអឺរ៉ូ ។
Neymar រកបាន​១០៥​ គ្រាប់ ក្នុងចំណោម ១៨៦ ប្រកួត សម្រាប់ Barca មុនចាកចេញទៅកាន់ទឹកដីបារាំង​ចូលរួមអាជីពជាមួយ PSG ហើយនៅទីនេះ ជារដូវកាលទី​២របស់គាត់ដែលបានចាប់ផ្តើម។
ប៉ុន្តែ Van Gaal អតីត​គ្រូរបស់ Barca បានលើកឡើងថា ការនាំយក Neymar មកកាន់ទឹកដី​អេស្ប៉ាញវិញ ជារឿងអាក្រក់សម្រាប់ Barcelona ខ្ញុំគិតថា វាមិនមែនជារឿងល្អសម្រាប់ក្លិបយក្ស​អេស្ប៉ាញនោះទេ វាគ្រាន់តែជាគំនិតខ្ញុំប៉ុណ្ណោះ ។
គ្រូបង្វឹកសញ្ជាតិហុល្លង់ បានប្រាប់សារព័ត៌មាន La Porteria de Beteve ថា Neymar នៅតែជាកីឡាករវ័យក្មេង ដែលអាចអភិវឌ្ឍខ្លួនបាន ហើយគាត់ត្រូវតែសិក្សាពីក្រុម​លេង​ជាមុន ។ម្យ៉ាងវិញទៀត Neymar ជាកីឡាករ​មានលក្ខណៈបុគ្គលនិយមពេក នេះជាមូលហេតុដែល ក្លិបគួរតែស្វែងយល់ មុនសម្រេចចិត្តនាំយកមកវិញ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ