Benjamin Mendy ខ្សែការពាររឹងមាំរបស់ Man City នឹងត្រូវអវត្តមានពីទីលានប្រកួតរយៈពេល ១២សប្តាហ៍ បន្ទាប់ពីវះកាត់បញ្ហាជង្គង់ ។ នេះបើតាមការបញ្ជាក់ពីលោក Pep Guardiola។
កីឡាករអាយុ ២៤ឆ្នាំរូបនេះ ត្រូវបានដកពីតារាងប្រកួតរបស់ជម្រើសជាតិបារាំង ក៏ព្រោះតែសហព័ន្ធបាល់ទាត់បារាំងបញ្ជាក់ថា កីឡាកររូបនេះ មានបញ្ហារបួសធ្ងន់ត្រង់ជង្គង់ខាងឆ្វេង ។
បញ្ហារបួសអតីតកីឡាករ Monaco រូបនេះ ត្រូវបានទៅវះកាត់នៅក្នុងទឹកដីប្រទេសអេស្ប៉ាញ ជាមួយវេជ្ជបណ្ឌិត Dr. Ramon Cugat ហើយលោក Guardiola បានបញ្ជាក់ថារបួសនេះ ត្រូវសម្រាកពី ១០ ទៅ ១២សប្តាហ៍ ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ