N’Golo Kante បានបន្តចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លិបតោខៀវ Chelsea ។នេះបើតាមការបញ្ជាក់ពីក្លិប។
កីឡាករសញ្ជាតិបារាំង ទទួលបាននូវភាពរីករាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសតាមរយៈការលើកពានជាមួយ Leicester City 2015-16 ហើយក៏ត្រូវបានក្លិបតោខៀវចាប់អារម្មណ៍ នឹងក្លាយជាកីឡាករសំខាន់ ផងដែរ របស់ពហុកីឡដ្ឋាន Stamford Bridge។
កីឡាករបារាំងស្បែកខ្មៅរូបនេះ បានចលរួមជាមួយតោខៀវក្នុងតម្លៃខ្លួន ៣០លានផោន កាលពីឆ្នាំ ២០១៦ ហើយក៏បានជួយឲ្យ Antonio Conte លើកពានផងដែរ។
កីឡាករអាយុ ២៧ឆ្នាំរូបនេះបានប្រាប់គេហទំព័រក្លិបតោខៀវថា ខ្ញុំសប្បាយរីករាយណាស់ដែលបានបន្តពេលវេលាជាមួយ តោខៀវ វាជាឆ្នាំដ៏ស្រស់បំព្រង ។ លោកបានបន្តថា ចាប់តាំងពីពេលមកទីនេះ ខ្ញុំបានបំពេញខ្លួនឯងជាកីឡាករម្នាក់ ធ្វើការប្រជែងខ្លួនឯង ហើយខ្ញុំពិតជាពេញចិត្ត តោខៀវ ដែលធ្វើឲ្យខ្ញុំរីករាយក្រៃលែងជាមួយពេលវេលាដ៏ល្អ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ