Xavi អតីតកីឡាករដ៏អស្ចារ្យរបស់ Barcelona បានជឿជាក់ថា នៅទីនេះ គឺគ្មានឱកាសរបស់ Neymar វិលវិញនោះទេ សម្រាប់ពាន La Liga ។
នេះជារដូវកាលទី២ របស់ Neymar ដែលបានកំពុងលេងឲ្យ PSG ក្រោយចាកចេញពី Camp Nou នៅឆ្នាំ ២០១៧ ប៉ុន្តែកីឡាករនេះ កំពុងជួបនូវរលកព័ត៌មានថា វិលមកកាន់ទឹកដីអេស្ប៉ាញ ។
តារាបាល់ទាត់របស់ប្រេស៊ីលរូបនេះ បានជួបជាមួយ Andre Cury ដោយបានអញ្ជើញទៅកាន់ទឹកដីអេស្ប៉ាញ និយាយពីការចុះហត្ថលេខា ក្រោយពេលដែលការប្រកួតអន្តរជាតិថ្នាក់ជាតិ បានបញ្ចប់។
ប៉ុន្តែ Xavi ដែលធ្លាប់ជួយឲ្យ Barcelona ឈ្នះពានចំនួន ៨លើក ក្នុងលីគកំពូលអេស្ប៉ាញ និង Champions Leagues ចំនួន ៤លើកនោះ បានលើកឡើងថា នៅទីនេះគ្មានការសង្ស័យថា Neymar វិលមកកាន់ទឹកដីអេស្ប៉ាញនោះទេ។
Xavi បច្ចុប្បន្នជាកីឡាកររបស់ Al Sadd SC ក្នុងទឹកដី កាតា បានប្រាប់ដល់ Cadena SER នាថ្ងៃម្សិលមិញថា ខ្ញុំមិនបានឃើញវានោះទេ ហើយខ្ញុំគិតថា ដំណើរការនេះធ្វើឡើងមិនបានល្អនោះដែរ។ ខ្ញុំបានអានសារព័ត៌មានជាច្រើន ដែលទាក់ទងបាល់ទាត់ទាំងអស់ ប៉ុន្តែខ្ញុំគិតថា សម្រាប់ Neymar មានឱកាសហ្សេរ៉ូ ក្នុងការវិលមកកាន់ទឹកដី Barcelona ។
ទោះបីជាយ៉ាងណា Xavi បានសរសើរចំពោះអតីតកីឡាករ Santos រូបនេះថា សមត្ថភាព និងជំនឿរបស់ Neymar អាចនឹងឈានដល់កម្រិត មួយប្រហាក់ប្រហែល Lionel Messi និង Cristiano Ronaldo ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ