ក្លិប Juventus ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ទៅលើកីឡាករ ដែលមានសមត្ថភាពអាច បញ្ចូនបាល់ល្អ ឲ្យ Ronaldo ស៊ុតផ្តាច់ទី ។
ជាមួយការមកដល់របស់ Ronalod រួមអាជីពជាមួយក្លិប Juventus បានធ្វើឲ្យក្លិបកែប្រែមុខមាត់ថ្មី ដោយកីឡាករសញ្ជាតិព័រទុហ្កាលរូបនេះ រកបាន ៩គ្រាប់ នារដូវកាលនេះ មិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងលីគកំពូល Serie A ក្នុងចំណោម ១២ប្រកួតកន្លងមក ។
ខណៈដែល Sami Khedira និង Miralem Pjanic កំពុងស្ថិតក្នុងបញ្ហារបួសនោះ សារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា Christian Eriksen ជាខ្សែបម្រើមួយរូប ដែល Juventus ចង់បានបំផុត យកមកដើម្បី Assist រកបញ្ជូនបាល់ដើម្បីឲ្យកីឡាករ Rolando ដើម្បីផ្តាច់ទី ។
ទោះបីជាយ៉ាងណា សម្រាប់ Eriksen នឹងបន្តជាប់កុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ ២០២០ ៕