ខ្សែការពាររឹងមាំរបស់ Juventus កីឡាករ Alex Sandro ចង់មកលេងនៅអង់គ្លេស

0

Alex Sandro ចង់ចូលរួមលេងក្នុងក្របខណ្ឌ Premier League ប៉ុន្តែ​នៅតែរងចាំក្លិបដែលមានសក្តានុពល​ ដើម្បីផ្តល់សេវា​ជូនគាត់ តែប៉ុណ្ណោះ ។​
តោខៀវ និងមេឃខៀវ សុទ្ធ​ជាក្លិបកំពុងផ្សារភ្ជាប់ ដើម្បីធ្វើការដេញថ្លៃ លើកីឡាករ​របស់ Juventus រូបនេះ ក្នុងទីផ្សារ​ដោះដូរនាខែមករា ខាងមុខ ។​
បច្ចុប្បន្ន​កឡាករ​អាយុ ២៧ឆ្នាំរូបនេះកំពងុស្ថិត​នៅក្នុងប្រទេស​អង់គ្លេស ក្នុងការប្រកួតមិត្តភាពជូនប្រេស៊ីល ជាមួយកាមេរ៉ូន ដែលធ្វើឡើងនៅ Milton Keynes ។​ កីឡាករ​ខ្សែការពារ​នេះ បានប្រាប់ថា បច្ចុប្បន្នរីករាយ​លេងនៅ Juventus ។​
Sandro បាននិយាយថា នៅថ្ងៃណាមួយដែលខ្ញុំដឹងថា​អ្វីកើតឡើង ខ្ញុំមានបំណងប្រាថ្នា​ចង់មកលេងនៅលើទឹកដី​អង់គ្លេស ប៉ុន្តែ​ពេលនេះខ្ញុំរីករាយ ជាមួយក្លិបដែលខ្ញុំកំពុងលេង ហើយនឹងបន្តនូវអ្វីដែលកំពុងមាននៅពេលបច្ចុប្បន្ន។​
Sandro បានចូលរួមលេង​ជាមួយក្លិប សេះបង្កង់ Juventus បន្ទាប់ពីចាកចេញពី Porto ក្នុងឆ្នាំ ២០១៥ ហើយជួយឲ្យក្លិបឈ្នះពាន Serie A ចំនួន ៣ដង និង Coppa Italia​ ចំនួន ពីរដង ក្រោមការដឹកនាំរបស់លោក Massimiliano Allegri ៕