សត្វត្មាតប្រមាណជិត១០០ក្បាលរស់នៅតំបន់ព្រៃអភិរក្សខាងកើតនឹងខាងលិច ក្នុងឃុំព្រែកមាសនឹងឃុំថ្មកែវ ក្នុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះចំណាយថវិកាជាង១០០០ដុល្លារ សម្រាប់ទិញចំណីឱ្យស៊ីក្នុងមួយខែ២ដង។
លោកទី ស្រុន ប្រធានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ ការធ្វើបែបនេះដើម្បីថែទាំ សត្វត្មាតនឹងសត្វស្លាបផ្សេងៗទៀតឱ្យគង់វង្សនៅក្នុងតំបន់អភិរក្ស ដែលក្រសួងបរិស្ថានបានកំណត់រួចមកនេះ កុំឱ្យវាទៅរស់នៅតំបន់ព្រៃនៃទឹកដី ប្រទេសឡាវ ខ្លាចត្រូវគេសម្លាប់វា នឹងនាំឱ្យបាត់បង់សម្បត្តិធម្មជាតិរបស់យើង។លោកបន្តថា៖នៅចន្លោះចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី២៥ជារៀងរាល់ខែ ក្រុមអភិរក្សសត្វត្មាតបានផ្តល់ចំណីបន្ថែមឱ្យពួកវាក្នុងមួយខែ២ដងជាប្រចាំ៕