គ្រូហង្សក្រហម ត្រៀមកញ្ចប់ថវិកា ៨៥លានផោនទិញ Dembele ពី Barcelona

0

លោក Klopp បានត្រៀមកញ្ចប់ទឹកប្រាក់រួចរាល់ហើយ ទំហំ ៨៥លានផោន សម្រាប់ខែមករា ដើម្បីទិញយកកីឡាកររបស់ Barcelona កីឡាករ Ousmane Dembele ។
ហង្សក្រហម ចង់បានស្លាប្រយុទ្ធសញ្ជាតិបារាំង​អាយុ២១ឆ្នាំរូបនេះ ដើម្បីជួយគាំពារក្នុងការលើកពានលីគកំពូលអង់គ្លេស នៅពាក់កណ្តាល​រដូវកាលនេះ​។​ជាមួយមហិច្ឆិតានេះដែរ លោក Klopp បានត្រៀមថវិកាបំបែកកំណត់ត្រា​សារជាថ្មី បន្ទាប់ពីការចំណាយទិញខ្សែការពារ Virgil van Dijk ក្នុងទំហំទឹកប្រាក់ ៧៥លានផោន និង​អ្នកទី​២ គឺ Ousmane Dembele។
គួរបញ្ជាក់ផងដែរថា លោក Klopp បានចំណាយ១៧៧ លានផោនក្នុងរដូវកាលនេះ van Dijk, Alisson និង Naby Keita ហើយលោកក៏គ្រោងចំណាយបន្តដើម្បីបង្កើនកំលាំងប្រយុទ្ធ​លើសមរភូមិវាលស្មៅដែលកំពុងក្តៅគគុក៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ